ជាតិ
៤ខែ កម្ពុជារកចំណូលបានជិត២០លានដុល្លារ ពីការលក់សំបុត្រទស្សនាតំបន់អង្គរ
07, May 2024 , 6:59 pm        
រូបភាព
ទេសចរបរទេសថតរូបជាមួយអប្សរា នៅប្រាសាទអង្គរវត្ត។
ទេសចរបរទេសថតរូបជាមួយអប្សរា នៅប្រាសាទអង្គរវត្ត។
សៀមរាប៖ រយៈពេល៤ខែ ដើមឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរ​រកចំណូលបាន​ចំនួន ១៩ ៩១៧ ៥៣៣ ​​ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ ចំណូលនេះ​កើន​ឡើង​​ជិតង៤០២ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ នេះបើយោង តាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចេញផ្សាយនៅថ្ងៃទី០១ ខែ​ឧសភា។


គ្រឹះស្ថានអង្គរ បញ្ជាក់ថា ក្នុងរយៈពេល​៤ខែនេះ មានទេសចរបរទេស​ចំនួន ៤២១ ៣៧៩ នាក់ ដែល​​​កើនឡើងជាង៤០ភាគរយ ធៀបនឹងពេលដូចគ្នាក្នុងឆ្នាំ២០២៣។ 
 
ដោយឡែក នៅក្នុងខែមេសា គ្រឹះស្ថានអង្គរ លក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ៣ ៣៨៤ ២៤០​លានដុល្លារ ​ដល់ទេសចរចំនួន ៧៣ ៨៤៥នាក់នាក់។
 
ក្រៅពីនេះ តំបន់ប្រាសាទកោះកេរ ក៏រកចំណូលបានជាង ១៣,៧ ម៉ឺនដុល្លារដែរ ក្នុងរយៈ ពេល៤ខែដើមឆ្នាំនវ ពីការ​លក់សំបុត្រចូលទស្សនាដល់ ទេសចរចំនួន ៩ ១៦៧នាក់។ ​នៅ កំពង់ផែចុងឃ្នៀស បឹង​ទន្លេសាបវិញ ៤ខែមកនេះ ការលក់សំបុត្រមាន ចំនួនជាង ៣​៦ ម៉ឺនដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ៕
 
 
 

Tag:
 ThmeyThmey
  ចំណូលទស្សនាអង្គរ
 ​គ្រឹះស្ថានអង្គរ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com