ជាតិ
បទសម្ភាសន៍
វីដេអូ
ប្រជាពុទ្ធបរិស័ទនិយមយក«ទឹករមៀត ឬទឹកក្រអូប»ស្រង់ព្រះ 08, May 2024 , 7:59 am
×
ដោយ៖ ថោង ប្រណី
សៀមរាប៖ ប្រជាពុទ្ធបរិស័ទ និយមយកទឹករមៀតឬទឹកក្រអូប ដែលលាយដោយទឹកអប់ ប្រេងម្សៅ ឬផ្កាភ្ញីដូចជាផ្កាឈូក ផ្កាម្លិះជាដើម ដើម្បី ស្រោចស្រង់លើពុទ្ធបដិមាក្នុងពិធីស្រង់ ព្រះ។ នេះបើតាម សង្ឃដីការបស់ ព្រះតេជគុណ ឆយ រតនៈ ព្រះសង្ឃគង់នៅវត្តព្រះឥន្ធ កោសី ដែលបានផ្តល់សម្ភាសន៍ដល់សារព័ត៌មានឌីជីថលថ្មីៗ នៅក្នុងពិធីស្រង់ព្រះនៅវត្ត ប្រាសាទលលៃ កាលពីខែមេសាកន្លងទៅ។ ព្រះតេជគុណ ឆយ រតនៈ មានសង្ឃដីកាបន្តថា ទំនៀមនេះ មិនប្រណិបតន៍តែចំពោះ ព្រះពុទ្ធបដិមានោះទេ នៅតាមតំបន់មួយចំនួន ក៏មានការរៀបចំទឹកប្រភេទនេះ ដើម្បីស្រោច ស្រង់ជូនឪពុកម្ដាយ យាយតា ចាស់ព្រឹទ្ធាចារ្យ ផងដែរ។ អត្ថន័យនៃការរៀបចំ ទឹកប្រភេទ ផ្សេងៗគ្នា នេះសំដៅដល់វត្ថុធាតុដែលបញ្ជាក់អំពីភាពស្រស់ស្អាត។ ការយកទឹកទាំងនេះ ទៅ លាងជម្រះព្រះពុទ្ធបដិមា ឬមាតាបិតា គឺសំដៅដល់ការលាងជម្រះរោគាទាំងឡាយ ដែលបាន កើតលើសារពាង្គកាយ។
សូមអញ្ជើញទស្សនាកិច្ចសម្ភាសទាំងស្រុង រវាងលោក ថោង ប្រណី នៃសារព័ត៌មានថ្មីៗ និងកាព្រះតេជគុណ ឆយ រតនៈ ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com