ជាតិ
ព័ត៍មានសុខភាព
សុខភាព
ត្រូវអាកាសធាតុក្តៅទៀត! ទឹក​ដូងកំពូលភេសជ្ជៈសុខភាព លាក់​គុណប្រយោជន៍ច្រើនណាស់
08, May 2024 , 6:59 am        
រូបភាព
បើ​យើង​និយាយ​អំពី​ទឹកដូង អត្ថប្រយោជន៍​របស់​វា​គឺ​មាន​ច្រើន​ណាស់ ដោយ​គ្រាន់តែ​ការ​យល់​ដឹង​របស់​យើង​អំពី​វា​មាន​លក្ខណៈ​យឺតយ៉ាវ​បន្តិច ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ក៏​វា​ជា​ភេសជ្ជៈ​មក​ពី​ធម្មជាតិ​មួយ​ប្រភេទ​ដែល​មនុស្ស​ទូ​ទាំង​ពិភពលោក​និយម​ចូល​ចិត្ត​ដែរ​។
 
ខាងក្រោម​នេះ​មិត្ត​អ្នក​អាន​ទាំងអស់​នឹង​បាន​យល់​ដឹង​អំពី​វា​គុណប្រយោជន៍​សំខាន់​ៗ​របស់​ទឹកដូង​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​មុន​មក​។
 
១- បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួន
 
ពេល​ស្រេកទឹក​ខ្លាំង គ្រប់​គ្នា​ប្រាកដជា​នឹកឃើញ​ដល់​ទឹកដូង ពិសេស​អំឡុង​ពេល​ស្ថិត​ក្នុង​អាកាសធាតុ​ក្តៅ​។ ទឹកដូង អាច​ជួយ​បំពេញ​ជាតិ​ទឹក​ដែល​បាត់បង់​ពី​រាង​កាយ ដោយសារ​សម្បូរ​ទៅ​ដោយ​អេឡិចត្រូលីត​យើង​ត្រូវការ​។
 
២, សម្បូរ​សារធាតុ​អេ​ឡិច​ត្រូ​លី​ត្រ​សំខាន់​ៗ
 
សារធាតុ​អេ​ឡិច​ត្រូ​លី​ត្រចង់​ស​ម្តៅ​ទៅ​លើ​អី​យ៉ុ​ង​អេ​ឡិច​ត្រុ​ង​ដែល​ជំនួយ​ដល់​កោសិកា​ក្នុង​ខ្លួន​ក្នុង​ការ​រក្សា និង​ចម្លង​ចរន្ត​ពី​កោសិការ​មួយ​ទៅ​កោ​សិកសារ​មួយ​ផ្សេង​ទៀត​ដើម្បី​ធ្វើ​ទំនាក់ទំនង​គ្នា​។ អេ​ឡិច​ត្រូ​លី​ត្រ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​រាង​កាយ ជា​ពិសេស​ដើម្បី​រក្សា​អោយ​បាន​ល្អ​ចំពោះ​មុខងារ​សរសៃប្រសាទ​, បេះដូង និង​សាច់ដុំ​។
សារធាតុ​អេ​ឡិច​ត្រូ​លី​ត្រ​ទាំងនោះ​មាន​ដូច​ជា​៖ ប៉ូ​តា​ស្យូ​ម​, សូ​ដ្យូ​ម​, ក្លរ​, ម៉ា​ញ៉េ​ស្យូ​ម​, កាលស្យូម​, ផូស្វាត​, បាយ​កាបូ​ណាត​, ឬ​ស្ពាន់ធ័រ​ជាដើម​។
 
៣, គ្មាន​ធាតុ​ញៀន
 
ទឹកដូង​គឺជា​ភេសជ្ជៈ​មក​ពី​ធម្មជាតិ​សុទ្ធ​សាត​ទាំង​ប្រភព និង​ដើម​ដ៏​ខៀវស្រងាត់​របស់​វា​ផ្ទាល់​តែ​ម្តង ព្រោះ​ធាតុ​ផ្សំ​តែ​មួយ​គត់​របស់​វា​គឺ​ទឹកដូង​ខ្លួន​វា​។
 
៤, គ្មាន​ជាតិ​ខ្លាញ់ និង​មាន​កាល​ឡូ​រី​ទាប
 
ទឹកដូង​អាច​និយាយ​បាន​ថា​គ្មាន​សារធាតុ​ខ្លាញ់ ឬ​ខ្លាញ់​ប្រភេទ Trans Fat ដែល​ជា​ប្រភេទ​ខ្លាញ់​អាក្រក់​នោះ​ទាល់តែ​សោះ​។
 
៥, ជា​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ពី​ធម្មជាតិ​ទាំងស្រុង
 
៦, សម្បូរ​វីតាមីន
 
វីតាមីន​ដែល​មាននៅ​ក្នុង​ទឹកដូង​ជួយ​ថែរក្សា​មុខងារ​របស់​កោសិការ​ដំណើរការ​បាន​យ៉ាង​ល្អ​, បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ និង​ការ​រំលាយ​អាហារ​។
 
វីតាមីន​សំខាន់​ៗ​ដែល​មាន​ក្នុង​ទឹក​មាន​ដូច​ជា​៖
 
វីតាមីន C៖ ជួយ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​។ រាល់​ការ​ញ៉ាំ​ទឹកដូង​មួយ​ពេល​ៗ វត្តមាន​របស់​វីតាមីន C ប្រហែលជា​មាន ៥,៨​មី​លី​ក្រាម ដែល​ស្មើនឹង ១០​ភាគរយ​នៃ​តម្លៃ​ដែល​អ្នក​ត្រូវ​ទទួលទាន​រាល់ថ្ងៃ​។
 
វីតាមីន B៖ ទឹកដូង​ផ្ទុក​ទៅ​ដោយ​វីតាមីន B6, B2, B1 និង B9​។ វីតាមីន​ទាំងនេះ​ត្រូវ​ធ្វើការ​ជាមួយ​គ្នា​ក្នុង​ការ​រំលាយ​អាហារ និង​បង្កើត​ជា​ថាមពល​។
 
៧, ជា​ប្រភេទ​ថ្នាំ​បញ្ចុះ​ទឹកនោម​មក​ពី​ធម្មជាតិ
 
មូលហេតុ​ដែល​គេ​ចាត់​ទុក​ទឹកដូង​ជា​ថ្នាំ​បញ្ចុះ​ទឹកនោម ព្រោះ​វា​ទៅ​បង្កើន​លំហូរ​ទឹកនោម​របស់​មនុស្ស​។
 
៨, សម្បូរ​ដោយ​អាហារ​មាន​ជាតិ​សរសៃ​យ៉ាងច្រើន
៩, ផ្ទុក​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន
១០, ជា​ភេសជ្ជៈ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​អោយ​មនុស្ស​គ្រប់​វ័យ​ទទួលទាន​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com