ជាតិ
ព័ត៍មានសុខភាព
សុខភាព
មើលថែទាំទារកតូច ម៉ាក់ៗគួរតែប្រយ័ត្នពីចំណុចនេះ
08, May 2024 , 10:59 pm        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចំណុចដែលអ្នកម្តាយគួរតែប្រយ័ត្នពេលដែលមើលថែទាំទារកតូច។ តើមានអ្វីខ្លះទៅ?
  • នៅពេលដែលអ្នកផ្លាស់ប្តូរខោទឹកនោមឲ្យកូន អ្នកមិនគួរឈរ ហើយអោនចុះផ្លាស់ឲ្យកូនទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ចង្កេះអ្នកជាខ្លាំង។ ដូចនេះ អ្នកគួរតែអង្គុយជិតកូន ដើម្បីប្តូរឲ្យគេ ទើបអាចរក្សាសុខភាពចង្កេះអ្នកបានល្អ។
  • នៅពេលដែលអ្នកបំបៅទឹកដោះអ្នកដល់កូន អ្នកគួរតែរកកន្លែងផ្អែក ព្រោះបើគ្មានកន្លែងណាផ្អែក នោះនឹងអាចធ្វើឲ្យប៉ះពាល់ដល់ឆ្អឹងខ្នងអ្នកជាខ្លាំង ដោយធ្វើឲ្យអ្នកងាយចុកខ្នងណាស់។
  • នៅពេលដែលអ្នកងូតទឹកឲ្យកូន អ្នកនឹងត្រូវការកម្រើកច្រើន។ ដូចនេះ អ្នកគួរតែស្លៀកពាក់ខោអាវដែលស្តើង ហើយរលុង ទើបអ្នកអាចធ្វើចលនាបានសេរី។ ផ្ទុយទៅវិញ បើអ្នកស្លៀកពាក់ក្រាស់ៗ ហើយរឹបៗ នោះនឹងអាចប៉ះពាល់ដល់រាងកាយអ្នកជាខ្លាំង។
  • រទេះរបស់កូន អ្នកគួរតែជ្រើសរើសរទេះដែលរាងខ្ពស់ ព្រោះបើទាបពេក អ្នកនឹងពិបាកដាក់កូនចូល ហើយលើកកូនឡើងមកណាស់។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់ចង្កេះអ្នកជាខ្លាំង ដោយអាចរបួសគ្រប់ពេល។
  • នៅពេលដែលអ្នកពរកូន អ្នកគួរតែលុតជង្គង់ចុះសិន ទើបអាចពរបាន ព្រោះបើអ្នកពរទាំងអញ្ចឹង នោះនឹងអាចធ្វើឲ្យចង្កេះអ្នកឆាប់របួសខ្លាំងណាស់។ ដូចនេះ នៅពេលដែលអ្នកម្តាយ មើលថែទាំងកូន គួរតែប្រយ័ត្នពីចំណុចទាំងនេះ ទើបមិនធ្វើឲ្យអ្នករបួសយ៉ាងងាយ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com