ជាតិ
អត្ថបទពាណិជ្ជកម្ម
ទឹកគឺជាជីវិត, តើទឹកមួយណាដែលពិតជាល្អសម្រាប់ជីវិត?
10, May 2024 , 4:21 pm        
រូបភាព
ទឹកគឺជាជីវិត, តើទឹកមួយណាដែលពិតជាល្អសម្រាប់ជីវិត?  Water is Life, which Water Property that benefit life?
ទឹកគឺជាជីវិត, តើទឹកមួយណាដែលពិតជាល្អសម្រាប់ជីវិត? Water is Life, which Water Property that benefit life?
ទឹកជាប្រភពនៃជីវិត​។ ជីវិតទាំងអស់ត្រូវការទឹកជាចាំបាច់បំផុត ហេតុនេះបើភពផែនដីយើងគ្មានទឹកគឺគ្មានជីវិតទាំងអស់ រាប់ទាំងជីវិតមនុស្ស សត្វ រុក្ខជាតិ មច្ឆា និងអតិសុខុមប្រាណគ្រប់ប្រភេទ។ ទឹកមានច្រើនប្រភេទណាស់ ហើយទឹកទាំងអស់នេះពិតជាមិនដូចគ្នានោះទេ។ ជាពិសេសទៀតនោះ គុណភាពរបស់ទឹកគឺកាន់តែសំខាន់បំផុត សម្រាប់សុខភាពនិងការលូតលាស់របស់ជីវិត។

ដោយយល់ពីគុណតម្លៃនៃទឹក តាំងពីបុរាណកាលមក មនុស្សបានយកទឹកទៅធ្វើជាខ្នាតវាសវែងក្នុងវិស័យកីឡាក៏ដូចជាសម្រាប់សម្គាល់គុណភាពវត្ថុរូបីនិងអរូបីផ្សេងៗ ដូចជា មួយទឹក ពីរទឹក មិនគ្រប់ទឹក ទឹកដប់ ទឹកសម្បថ ទឹកដៃ ទឹកសំឡេង ទឹកចិត្ត ។ល។ ហើយក្នុងនិទានទេវកថា គេឃើញមានពាក្យទឹកអម្រឹត និងទឹកមន្ត ទឹកបរិត្ត ទឹកមង្គល ក្នុងបរិបទព្រះពុទ្ធសាសនាជាដើម។ 
  
ទេវកថារឿងកូរសមុទ្រទឹកដោះយកទឹកអម្រឹត, ចម្លាក់ផុសនៅប្រាសាទអង្គរវត្ត។

នាសម័យទំនើបក្នុងឆ្នាំ១៨៣៤ អ្នកវិទ្យសាស្ត្រក៏បានរកឃើញទ្រឹស្ដីអំពីសមិទ្ធិកម្មថ្មីគឺអគ្គិសនីវិភាគដែលប្រតិកម្មទៅលើទឹក។ នាឆ្នាំ១៨៥០ អ្នកវិទ្យាសាស្ដ្ររុស្សីបានយកទ្រឹស្ដីអគ្គិសនីវិភាគ មកសិក្សាបំបែក រហូតបង្កើតបានម៉ាស៊ីនទឹកអ៊ីយ៉ុងអគ្គិសនីវិភាគជាលើកដំបូងនាឆ្នាំ១៩០០​។ របកកំហើញនេះត្រូវបានទទួលស្គាល់ជាសមិទ្ធិផលវិទ្យាសាស្ត្រដ៏អស្ចារ្យបំផុតមួយរបស់រុស្ស៊ីក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។
 
ជាបន្តបន្ទាប់មកទៀត ពួកអ្នកវិទ្យាសាស្ដ្រ​ក៏បានសិក្សាវិភាគអំពីគុណប្រយោជន៍របស់ទឹកធម្មជាតិនៅតាមតំបន់ផ្សេងៗរបស់ពិភពលោកដែលល្បីថាជាទឹកស័ក្តិសិទ្ធិឬទឹកអច្ឆរិយៈ ដែលអាចព្យាបាលជំងឺបានច្រើនមុខដល់មនុស្សតាមតំបន់ទាំងនោះអស់កាលរាប់រយឆ្នាំកន្លងមកហើយនោះ។ លទ្ធផលនៃការសិក្សាវិទ្យាសាស្ត្រនោះបានរកឃើញថា គ្រប់ទឹកអច្ឆរិយៈទាំងនោះមានសារធាតុសំខាន់មួយ។ នោះគឺ អ៊ីដ្រូសែនសកម្ម ឬអ្វីដែលយើងហៅសព្វថ្ងៃនេះហៅថា ទឹកអ៊ីយ៉ូតអាល់កាឡាំង។
 
នាទសវត្សរ៍១៩៥០ ពួកគេបានច្របាច់ចូលគ្នានូវទ្រឹស្ដីរកឃើញទាំងពីរខាងលើ គឺដំណើរការនៃអគ្គិសនីវិភាគ និង អ៊ីដ្រូសែនសកម្ម ហើយជប៉ុនលេចធ្លោជាងគេក្នុងការច្នៃបង្កើតជារូបរាងនូវម៉ាស៊ីនផលិតទឹកសុខភាពដែលមានលក្ខណៈប្រកដនិយម មានឈ្មោះជាវិទ្យាសាស្ដ្រថា ម៉ាស៊ីនផលិតទឹកអ៊ីយ៉ុងអគ្គិសនីវិភាគ។ 
 
សេចក្ដីសន្និដ្ឋានរបស់អ្នកវិទ្យាសាស្ត្រ អំពីអត្ថប្រយោជន៍របស់ទឹកក្នុងរាង្គកាយ 
អ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា ជាង៦០ភាគរយនៃតួខ្លួនមនុស្សផ្សំឡើងពីទឹក ហើយអ្វីៗ ដែលកើតឡើងនៅក្នុងខ្លួនមនុស្ស ទាំងការគិតរបស់មនុស្ស ការបញ្ជូននិងបកប្រែទិន្នន័យអេឡេចត្រូនិចក្នុងរាង្គកាយ(ធាតុភ្លើង?) ការសន្ទនាទាក់ទងពីកោសិកាមួយទៅកោសិកាមួយ សមត្ថភាពក្នុងការបញ្ជូនសារជាតិចិញ្ចឹមទៅកោសិកា ការបញ្ចេញជាតិពុលឬកាកសំណល់ពីក្នុងកោសិកា  ប្រតិកម្មគីមីទាំងអស់នេះគឺដំណើរការទៅបានដោយសារទឹក។ ដូច្នេះវាមានសារសំខាន់ណាស់ ដែលយើងមិនត្រឹមតែរកទឹកឱ្យបានតែពិសានោះទេ តែត្រូវពិសាទឹកស្អាត ហើយមិនគ្រាន់តែពិសាទឹកស្អាតប៉ុណ្ណោះនោះទេ គឺត្រូវពិសាទឹកដែលមានអត្ថប្រយោជន៍ដល់រាង្គកាយទៀតទើបវិសេសវិសាល។
 
វិបាកនៃការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រអំពីទឹក 
ចន្លោះឆ្នាំ១៩៥០‍ដល់៦៥ ប្រទេសជប៉ុនបានធ្វើការសិក្សាច្រើនអំពីអត្ថប្រយោជន៍ទឹកអ៊ីយ៉ុងអគ្គិសនីវិភាគ មន្ទីរពេទ្យខ្លះចាប់ប្រើប្រាស់ទឹកអ៊ីយ៉ុងអគ្គិសនីវិភាគដើម្បីព្យាបាលរោគរ៉ាំរ៉ៃមួយចំនួនធំ និងសាកលវិទ្យាល័យកសិកម្មជាច្រើនបានធ្វើការសិក្សាអំពីការលូតលាស់របស់រុក្ខជាតិ និងសត្វ តាមរយៈការស្រោចស្រពនិងឳ្យផឹកនូវទឹកអ៊ីយ៉ុងអគ្គិសនីវិភាគនេះ។ គេទទួលបានលទ្ធផលល្អគួរឱ្យភ្ញាក់ផ្អើលនិងរីករាយ។ 
 
នៅទីបំផុតក្នុងឆ្នាំ១៩៦៥ ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពរបស់ប្រទេសជប៉ុន (JMHLW) បានទទួលស្គាល់ម៉ាស៊ីនទឹកអ៊ីយ៉ុងអគ្គិសនីវិភាគថាជាឧបករណ៍វេជ្ជសាស្រ្តស្របច្បាប់សម្រាប់ការកែលម្អសុខភាពមនុស្ស ជាហេតុនាំឱ្យមានការកើនឡើងនៃការផលិតម៉ាស៊ីនទឹកសុខភាពនេះ សម្រាប់ប្រើប្រាស់តាមគេហដ្ឋាននិងសម្រាប់អាជីវកម្ម។ រហូតមកដល់ពេលនេះនៅប្រទេសជប៉ុន មួយខ្នងផ្ទះក្នុងចំណោមបួនផ្ទះមានម៉ាស៊ីនទឹកនេះប្រើប្រាស់ ពោលគឺ២៥ភាគរយ នៃចំនួនខ្នងផ្ទះទូទាំងប្រទេស។
 
ក្នុងអាយុ១០០ ឆ្នាំ លោកយាយ មីអេកូ ណាហ្កាអូកា(ជនជាតិជប៉ុន) ជាប់ជាជើងឯកពិភពលោកហែលទឹកចម្ងាយ១៥០០ម៉ែត្រ ហែលសេរីក្នុងថេរវេលា ១ម៉ោង១៥នាទី Photo៖ Mind food.com
 
លទ្ធផលជាក់ស្ដែងគឺភាគច្រើនពលរដ្ឋជប៉ុនមានសុខភាពល្អ រូបសម្បត្តិសមសួន សម្បុរភ្លឺថ្លា ប្រាជ្ញាស្មារតីឈ្លាសវៃមោះមុត និងជាប្រទេសដែលមានមនុស្សអាយុវែងច្រើនជាងគេក្នុងពិភពលោក។ បើគិតត្រឹមខែកញ្ញា២០២៣ ជប៉ុនមានមនុស្សចាស់អាយុលើស១០០ឆ្នាំ បានកើនដល់៩២០០នាក់៕
 
ដើម្បីសុខភាពលោកអ្នក និងសុខភាពក្រុមគ្រួសារទាំងមូល សូមទាក់ទង​​ CKH ដើម្បីស្វែងយល់បន្ថែម តាមរយៈទូរស័ព្ទនិងតេឡេក្រាម៖ ០៧៨/០១៧ ៣២៨ ៣៣៣ ។ ការផ្ដល់ប្រឹក្សាអំពីការប្រើប្រាស់ទឹក សម្រាប់គេហដ្ឋានលោកអ្នកដោយឥតថ្លៃ!​
 
(អត្ថបទពាណិជ្ជកម្ម) 
 

© រក្សាសិទ្ធិដោយ thmeythmey.com