កីឡាអន្តរជាតិ
អន្តរជាតិ
Bale ជួយ Real បំបាក់ Barcelona ដើម្បីលើកពាន Copa del Rey 17, Apr 2014 , 8:31 am
× ខ្សែបម្រើវេលស៍ Gareth Bale បានស៊ុតបាល់បញ្ចូលទីនៅ៥នាទីមុនបញ្ចប់ការប្រកួត ដើម្បីជួយឲ្យ Real Madrid លើកពាន Copa del Rey តាមរយៈជ័យជម្នះ ២-១ លើគូប្រជែងដ៏សំខាន់គឺ Barcelona នៅកីឡដ្ឋាន Mestalla Stadium ក្នុងទីក្រុង Valencia កាលពីរាត្រីថ្ងៃពុធ។
ខ្សែបម្រើស្លាបស្តាំអាហ្សង់ទីន Andel di Maria បាននាំឲ្យ Real Madrid នាំមុខនៅត្រឹមនាទី ទី១១ ប៉ុន្តែឈានចូលដល់នាទី ទី៦៨ ខ្សែការពារអេស្ប៉ាញ Marc Bartra បានវាយបកតាមស្មើសម្រាប់ Barcelona វិញ មុនពេល Gareth Bale នាំលាភដល់ក្រុមរបស់លោក Carlo Ancelotti។
Bale បានក្លាយជាកីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ ខណៈ Real Madrid បានឈ្នះពានរង្វាន់ក្នុងស្រុកនេះ ជាលើកទី១៩ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ សម្រាប់ពានរង្វាន់ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩០៣នេះ Barcelona ឈ្នះរហូតដល់ទៅ២៦លើក៕
© រក្សាសិទ្ធិដោយ thmeythmey.com