កីឡាអន្តរជាតិ
អន្តរជាតិ
Zamora ជួយឲ្យ QPR វិលទៅលេងក្របខ័ណ្ឌ Premier League វិញ 25, May 2014 , 10:59 am
× ក្រុម Queens Park Rangers ដែលនៅសល់សមាជិកត្រឹមតែ១០នាក់ បានឈានទៅប្រកួតក្របខ័ណ្ឌ Premier League ក្រោមបរិយាកាសដ៏រំភើប ខណៈដែលគ្រាប់បាល់ទាត់បញ្ចូលទីនៅជិតបញ្ចប់ការប្រកួតរបស់ខ្សែប្រយុទ្ធ Bobby Zamora បានជួយឲ្យពួកគេទទួលជ័យជម្នះ ១-០ លើក្រុម Derby County ក្នុងការប្រកួតជម្រុះវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Championship នៅកីឡដ្ឋាន Wembley កាលពីថ្ងៃសៅរ៍។
ក្រុមរបស់លោក Harry Redknapp ត្រូវបានកាត់បន្ថយនៅសល់សមាជិកត្រឹមតែ១០នាក់ប៉ុណ្ណោះក្នុងរយៈពេល៣០នាទីចុងក្រោយ បន្ទាប់ពីការទទួលកាតក្រហមរបស់ខ្សែបម្រើ Gary O'Neil ។ ប៉ុន្តែ Zamora បានដាក់ទណ្ឌកម្មទៅលើកំហុសមួយពីសំណាក់ខ្សែការពារ Richard Keogh ដើម្បីនាំជ័យជម្នះដល់ក្រុមខ្លួនតែម្តង និងដើម្បីធានាថា ក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៍ភាគខាងលិចមួយនេះ នឹងធ្វើការវិលត្រឡប់យ៉ាងរហ័សទៅកាន់ក្របខ័ណ្ឌកំពូលរបស់អង់គ្លេសក្រោយពីការកាត់ចេញកាលពីរដូវកាលមុន។
វាជាការវាយសម្រុកដ៏ពិតប្រាកដ និងយ៉ាងរំភើបពីសំណាក់ QPR ដែលបានជួបភាពត្រដាបត្រដួសយ៉ាងខ្លាំងក្នុងការស្វែងរកទម្រង់លេងដ៏ល្អរបស់ខ្លួននៅមុនពេលការបណ្តេញចេញរបស់ O'Neil ទៅទៀត ប៉ុន្តែ បើទោះបី Derby បានគ្រប់គ្រងការប្រកួតនេះក៏ដោយ ប៉ុន្តែ ពួកគេបានធ្វើឲ្យខ្ជះខ្ជាយនូវការឱកាសនៅពីមុខទីជាច្រើន។
ការទទួលជ័យជម្នះរបស់ QPR បានធ្វើឲ្យពួកគេក្លាយជាក្រុមទី១ក្នុងរយៈពេល១៦ឆ្នាំ ក្នុងការវិលទៅកាន់ក្របខ័ណ្ឌកំពូលវិញ ក្រោយពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ក្នុងក្របខ័ណ្ឌលំដាប់ទី២ ៕
ប្រែសម្រួលដោយ ផេង សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com