កីឡាអន្តរជាតិ
អន្តរជាតិ
Fabianski ចុះកិច្ចសន្យារយៈពេល៤ឆ្នាំជាមួយក្លិប Swansea City 29, May 2014 , 3:05 pm
× អ្នកចាំទី Fabianski បានឈានដល់កិច្ចព្រមព្រៀងលេងឲ្យក្លិប Swansea City ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែកក្កដា ពោលគឺបន្ទាប់ពីកិច្ចសន្យារបស់គេនៅកីឡដ្ឋាន Emirates នឹងត្រូវបញ្ចប់។
អ្នកចាំទីជម្រើសជាតិប៉ូឡូញវ័យ២៩ឆ្នាំរូបនេះ បានចូលលេងសរុបចំនួន៧៨ប្រកួតឲ្យក្លិប Arsenal នារយៈពេល៧ឆ្នាំកន្លងមក ហើយគេបានរារាំងមិនឲ្យមានការស៊ុតបាល់បញ្ចូលទីចំនួន២៥លើក។
Fabianski គឺជាកម្លាំងដ៏សំខាន់សម្រាប់ការឈ្នះពាន FA Cup របស់ Arsenal កាលពីពេលថ្មីៗកន្លងមកនេះ ដោយប្រាំប្រកួតក្នុងដំណើរទៅកាន់វគ្គផ្តាច់ព្រ័ត្រ គេមិនអាចរារាំងការស៊ុតបញ្ចូលទីតែ៣គ្រាប់ប៉ុណ្ណោះ។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាជំនួបជាមួយ Wigan នោះ Fabianski បានសង្គ្រោះបាល់ចំនួន២គ្រាប់ ហើយគេក៏បន្តចូលលេងនៅវគ្គផ្តាច់ព្រ័ត្រជាមួយ Hull City។
ការទៅដល់កីឡដ្ឋាន Liberty Stadium របស់ Fabianski គឺស្ថិតការផ្ទេរសេរីមួយ ហើយរូបគេបានក្លាយជាកីឡាករចំណូលថ្មីទីមួយរបស់លោក Garry Monk ដោយត្រូវប្រជែងតំណែងទីមួយជាមួយអ្នកចាំទីហូឡង់ Michel Vorm និង Gerhard Tremmel៕ © រក្សាសិទ្ធិដោយ thmeythmey.com