កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ២០១៤៖ ក្រុមជម្រើសជាតិកូឡុំប៊ី 05, Jun 2014 , 9:25 pm
× ក្រុមជម្រើសជាតិកូឡុំប៊ីបានឈានដល់វគ្គ១៦ក្រោមចុងក្រោយតែម្តងគត់នាការបង្ហាញខ្លួនបីលើកកន្លងមកក្នុងព្រឹត្តិការណ៍ World Cup ពោលគឺនៅក្នុងឆ្នាំ១៩៩០ នៅពេលដែលពួកគេបានចាញ់កាមេរូន។ អនុស្សាវរីយ៍ជូរចត់របស់កូឡុំប៊ី កើតឡើងក្រោយខ្សែការពារ Andres Escobar បានទទួលមរណភាពនៅស្រុកកំណើតរបស់ខ្លួន បន្ទាប់ពីបានចូលរួមក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ១៩៩៤ នៅសហរដ្ឋអាមេរិក ដែលពេលនោះ គេបានភ្លាត់ស្នៀតធ្វើឲ្យបាល់ចូលទីខ្លួនឯងមួយគ្រាប់។
កូឡុំប៊ីស្ថិតនៅចំណាត់ថ្នាក់លេខ៥នៃតារាង FIFA។ រឿងដ៏គួរឲ្យសោកស្តាយនោះ គឺខ្សែប្រយុទ្ធឆ្នើម Radamel Falcao ត្រូវអវត្តមានដោយសារបញ្ហារបួស ដូច្នេះបន្ទុកនានានឹងត្រូវធ្លាក់លើខ្សែបម្រើ James Rodriguez នៃក្លិប Monaco។ អតីតកីឡាករឆ្នើមរួមមាន Rene Higuita, Carlos Valderrama និង Faustino Asprilla។
ឈុតជម្រើសជាតិកូឡុំប៊ី៖
គ្រូបង្វឹក: លោក Jose Pekerman (អាហ្សង់ទីន)
អ្នកចាំទី: David Ospina (Nice), Faryd Mondragon (Deportivo Cali), Camilo Vargas (Independiente Santa Fe).
ខ្សែការពារ: Mario Yepes (AC Milan), Cristian Zapata (AC Milan), Pablo Armero (West Ham, on loan from Napoli), Camilo Zuniga (Napoli), Santiago Arias (PSV Eindhoven), Eder Alvarez Balanta (River Plate), Carlos Valdes (San Lorenzo).
ខ្សែបម្រើ: Fredy Guarin (Inter Milan), Juan Cuadrado (Fiorentina), James Rodriguez (Monaco), Abel Aguilar (Toulouse), Juan Fernando Quintero (Porto), Carlos Sanchez (Elche), Aldo Leao Ramirez (Morelia), Alexander Mejia (Atletico Nacional),
ខ្សែប្រយុទ្ធ: Victor Ibarbo (Cagliari), Jackson Martinez (Porto), Carlos Bacca (Sevilla), Adrian Ramos (Hertha Berlin), Teofilo Gutierrez (River Plate)៕
ទស្សនាវីដេអូ
© រក្សាសិទ្ធិដោយ thmeythmey.com