កីឡាជាតិ
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ២០១៤៖ ក្រុមជម្រើសជាតិអ៊ីតាលី 07, Jun 2014 , 1:28 pm
× អ៊ីតាលីធ្លាប់លើកពាន World Cup ចំនួន៤លើក (ឆ្នាំ១៩៣៤ ឆ្នាំ១៩៣៨ ឆ្នាំ១៩៨២ និងឆ្នាំ២០០៦ ) ពោលគឺចាញ់ប្រេស៊ីលតែមួយលើកប៉ុណ្ណោះ។ ជាមួយគ្នានោះផងដែរ នាការបង្ហាញខ្លួន១៩លើកកន្លង ក្រុមដែលមានរហស្សនាមថា «Azzurri» មួយនេះ ធ្លាប់បញ្ចប់ចំណាត់ថ្នាក់លេខពីរចំនួន២លើក និងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររហូតដល់ទៅ៨លើក។
បច្ចុប្បន្ន អ៊ីតាលី មានចំណាត់ថ្នាក់លេខ៩លើតារាង FIFA។ អ្នកចាំទី និងជាប្រធានក្រុម Gianluigi Buffon ខ្សែបម្រើ Andrea Pirlo គឺជាសមាជិកដែលបានឈ្នះពានជាមួយអ៊ីតាលីកាលពីឆ្នាំ២០០៦ ។ Andrea Ranocchia, Mario Balotelli និង Pablo Osvaldo នឹងផ្តល់នូវការភ្ញាក់ផ្អើល។ អតីតតារាបាល់ទាត់ឆ្នើមរបស់អ៊ីតាលីរួមមាន Dino Zoff, Paolo Maldini និង Silvio Piola។
ឈុតជម្រើសជាតិអ៊ីតាលី៖
គ្រូបង្វឹក៖ លោក Cesare Prandelli
អ្នកចាំទី: Gianluigi Buffon (Juventus), Salvatore Sirigu (Paris St-Germain), Mattia Perin (Genoa).
ខ្សែការពារ: Andrea Barzagli, Leonardo Bonucci, Giorigo Chiellini (all Juventus), Gabriel Paletta (Parma), Ignazio Abate, Mattia De Sciglio (both AC Milan), Matteo Darmian (Torino).
ខ្សែបម្រើ: Andrea Pirlo, Claudio Marchisio (both Juventus), Thiago Motta, Marco Verratti (both Paris St-Germain), Daniele De Rossi (AS Roma), Antonio Candreva (Lazio), Marco Parolo (Parma), Alberto Aquilani (Fiorentina).
ខ្សែប្រយុទ្ធ: Mario Balotelli (AC Milan), Antonio Cassano (Parma), Alessio Cerci (Torino), Ciro Immobile (Torino), Lorenzo Insigne (Napoli)៕
ទស្សនាវីដេអូ៖
© រក្សាសិទ្ធិដោយ thmeythmey.com