កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ២០១៤៖ ក្រុមជម្រើសជាតិស្វ៊ីស 07, Jun 2014 , 3:32 pm
× ក្រុមជម្រើសជាតិស្វ៊ីសធ្លាប់ឈានចូលដល់វគ្គមួយភាគបួនផ្តាច់ព្រ័ត្រចំនួនបីលើកនាការបង្ហាញខ្លួនសរុប៩លើកកន្លងមកនៅក្នុងព្រឹត្តិការណ៍ World Cup (ឆ្នាំ១៩៣៤ ឆ្នាំ១៩៣៨ និងឆ្នាំ១៩៥៤ )។ ពួកគេក៏ធ្លាប់ឈានដល់វគ្គ១៦ក្រុមចុងក្រោយពីរលើក (ឆ្នាំ១៩៩៤ និងឆ្នាំ២០០៦ ) ក្រៅពីនោះ ក្រុមមួយនេះបានហាលអាវនៅវគ្គជម្រុះតាមពូល។
ស្វ៊ីសកំពុងមានចំណាត់ថ្នាក់លេខ៦នៃតារាង FIFA។ កីឡាករដើមកំណើតកូសូវ៉ូ Xherdan Shaqiri និង Josip Drmic អាចបង្កការភ្ញាក់ផ្អើល ខណៈខ្សែការពារជើងចាស់ Philippe Senderos និង Johan Djourou នៅតែជាកម្លាំងដែលមិនអាចខ្វះបាន។ អតីតកីឡាករឆ្នើមៗរបស់ស្វ៊ីសរួមមាន Alexander Frei, Stephane Chapuisat, Johann Vogel និង Hakan Yakin។
ឈុតជម្រើសជាតិស្វ៊ីស៖
គ្រូបង្វឹក : លោក Ottmar Hitzfeld
អ្នកចាំទី: Diego Benaglio (Wolfsburg), Roman Buerki (Grasshopper), Yann Sommer (Basel).
ខ្សែការពារ: Johan Djourou (Hamburg), Michael Lang (Grasshopper), Stephan Lichtsteiner (Juventus), Ricardo Rodriguez (Wolfsburg), Fabian Schaer (Basel), Philippe Senderos (Valencia), Steve von Bergen (Young Boys), Reto Ziegler (Sassuolo).
ខ្សែបម្រើ: Tranquillo Barnetta (Eintracht Frankfurt), Valon Behrami (Napoli), Blerim Dzemaili (Napoli), Gelson Fernandes (Freiburg), Gokhan Inler (Napoli), Xherdan Shaqiri (Bayern Munich), Valentin Stocker (Basel).
ខ្សែប្រយុទ្ធ: Josip Drmic (Nuremberg), Mario Gavranovic (Zurich), Admir Mehmedi (Freiburg), Haris Seferovic (Real Sociedad), Granit Xhaka (Borussia Monchengladbach)៕
© រក្សាសិទ្ធិដោយ thmeythmey.com