កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ២០១៤៖ ក្រុមជម្រើសជាតិបូស្នី-ហឺហ្ស៊េហ្គោវីណា 08, Jun 2014 , 5:33 pm
× បន្ទាប់ពីផ្តាច់ខ្លួនចេញពីអតីតប្រទេសយូហ្គោស្លាវីកាលពីឆ្នាំ១៩៩២ ពោលគឺចាប់តាំងពីការទទួលបានឯករាជ្យមក ក្រុមកីឡាបាល់ទាត់ជម្រើសជាតិ បូស្នី-ហឺហ្ស៊េហ្គោវីណា នឹងត្រូវបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ World Cup។ ក្រុមជម្រើសថ្មីថ្មោងមួយនេះ ទទួលបានកំណត់ត្រាយ៉ាងល្អនាការប្រកួតជម្រុះក្នុងចំណោម១០ប្រកួតរបស់ខ្លួន ដោយឈ្នះ៨ ស្មើ១ និងចាញ់ ១ ។
បើតាមចំណាត់ថ្នាក់ FIFA បូស្នី-ហឺហ្ស៊េហ្គោវីណា ស្ថិតនៅលេខរៀងទី២១ ។ ថ្វីត្បិតតែនេះ ជាការចាប់ផ្តើមក្តី ប៉ុន្តែកីឡាករមួយចំនួននៃក្រុមជម្រើសជាតិមួយនេះ កំពុងសាងភាពល្បីល្បាញខ្លាំងនៅក្នុងតំបន់អឺរ៉ុបដែលមិនអាចមានអ្នកណាមើលស្រាលបានដែលក្នុងនោះមានដូចជា ខ្សែប្រយុទ្ធ Edin Dzeko ខ្សែបម្រើ Maralem Pjanic ខ្សែបម្រើ Tino Susic និងអ្នកចាំទី Asmir Begovic ជាដើម។ អតីតកីឡាករឆ្នើមៗដែលចូលរួមចំណែកកសាងភាពរីកចម្រើនវិស័យបាល់ទាត់របស់បូស្នី-ហឺហ្ស៊េហ្គោវីណា រួមមាន Vahid Halilhodic, Hasan Salihamidzic និង Safet Susic។
ឈុតជម្រើសជាតិបូស្នី-ហឺហ្ស៊េហ្គោវីណា
គ្រូបង្វឹក៖ លោក Safet Susic
អ្នកចាំទី: Asmir Begovic (Stoke City), Asmir Avdukic (Borac Banja Luka), Jasmin Fejzic (VFR Aalen).
ខ្សែការពារ: Emir Spahic (Bayer Leverkusen), Toni Sunjic (Zorya Lugansk), Sead Kolasinac (Schalke), Ognjen Vranjes (Elazigspor), Ermin Bicakcic (Eintracht Braunschweig), Muhamed Besic (Ferencvaros), Mensur Mujdza (Freiburg).
ខ្សែបម្រើ: Miralem Pjanic (Roma), Izet Hajrovic (Galatasaray), Haris Medunjanin (Gaziantepspor), Senad Lulic (Lazio), Anel Hadzic (Sturm), Tino Susic (Hajduk), Sejad Salihovic (Hoffenheim), Zvjezdan Misimovic (Guizhour Renhe), Senijad Ibricic (Erciyesspor), Avdija Vrsaljevic (Hajduk).
ខ្សែប្រយុទ្ធ: Vedad Ibisevic (VfB Stuttgart), Edin Dzeko (Manchester City), Edin Visca (Istanbul BB)៕
ទស្សនាវីដេអូ៖
© រក្សាសិទ្ធិដោយ thmeythmey.com