កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ២០១៤៖ ក្រុមជម្រើសជាតិអាល់ហ្សេរី 10, Jun 2014 , 3:01 pm
× អាល់ហ្សេរីនឹងបង្ហាញមុខក្នុងព្រឹត្តិការណ៍ World Cup ជាលើកទីបួន។ កាលពីឆ្នាំ១៩៨២ អាល់ហ្សេរី បានក្លាយជាក្រុមអាហ្វ្រិកទីមួយដែលបានឈ្នះការប្រកួតដល់ទៅពីលើកក្នុង World Cup ប៉ុន្តែពួកគេមិនអាចឆ្លងចូលវគ្គបន្ទាប់ឡើយដោយសារចំនួនគ្រាប់បាល់បញ្ចូលទីតិចជាង អាល្លឺម៉ង់ និងអូទ្រីស បើទោះបីជាពួកគេមានពិន្ទុស្មើគ្នាក៏ដោយ។ នៅឆ្នាំ១៩៨៦ និងឆ្នាំ២០១០ អាល់ហ្សេរី បានធ្លាក់ចេញដោយមិនបានទទួលពិន្ទុណាមួយត្រឡប់ទៅផ្ទះវិញ។
អាល់ហ្សេរីស្ថិតក្នុងចំណាត់ថ្នាក់ទី២២នៃតារាង FIFA។ ខ្សែការពារជើងចាស់ Madjid Bougherra និងខ្សែបម្រើជើងថ្មី Sofiane Feghouli គឺជាកម្លាំងដ៏សំខាន់របស់ក្រុមអាហ្វ្រិកមួយនេះ។ អតីតកីឡាករឆ្នើមរបស់អាល់ហ្សេរីរួមមាន Lakhdar Belloumi, Rachid Mekhloufi និង Mustapha Zitouni។
ឈុតជម្រើសជាតិអាល់ហ្សេរី៖
គ្រូបង្វឹក: លោក Vahid Halilhodzic (បូស្នី)
អ្នកចាំទី: Rais Mbolhi (CSKA Sofia), Cedric Si Mohamed (CS Constantine), Mohamed Lamine Zemmamouche (USM Alger).
ខ្សែការពារ: Essaid Belkalem (Watford, on loan from Granada), Madjid Bougherra (Lekhwya Club), Liassine Cadamuro (Mallorca), Faouzi Ghoualm (Napoli), Rafik Halliche (Academica Coimbra), Aissa Mandi (Stade Reims), Carl Medjani (Valenciennes), Djamel Mesbah (Livorno), Mehdi Mostefa (AC Ajaccio).
ខ្សែបម្រើ: Nabil Bentaleb (Tottenham), Yasine Brahimi (Granada), Medhi Lacen (Getafe), Saphir Taider (Inter Milan), Hassan Yebda (Udinese).
ខ្សែប្រយុទ្ធ: Abdelmoumene Djabou (Club Africain), Sofiane Feghouli (Valencia), Nabil Ghilas (Porto), Riyad Mahrez (Leicester City), Islam Slimani (Sporting Lisbon, Portugal), Hilal Soudani (Dinamo Zagreb)៕
ទស្សនាវីដេអូ៖
© រក្សាសិទ្ធិដោយ thmeythmey.com