កីឡាអន្តរជាតិ
អន្តរជាតិ
ប្រេស៊ីលបោះជំហានកាន់តែកៀកទៅ World Cup ប៉ុន្តែការតវ៉ានៅតែបន្ត 11, Jun 2014 , 3:46 pm
× មេដឹកនាំកីឡាបាល់ទាត់ទូទាំងពិភពលោកបានធ្វើដំណើរទៅដល់ទីក្រុង Sao Paulo នៅថ្ងៃអង្គារនេះ ក្នុងចំណោមភាពតានតឹងជុំវិញការគំរាមថ្មីមួយរបស់កម្មករផ្លូវរថភ្លើងក្រោមដីក្នុងការរំខានពិធីជប់លៀង World Cup របស់ប្រេស៊ីល តាមរយៈការធ្វើកុប្បកម្មនៅថ្ងៃនៃការប្រកួតបើកឆាក។
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA បើកកិច្ចប្រជុំជាលើកទី៦៤របស់ខ្លួននៅក្រោមពពកនៃរឿងអាស្រូវលើអំពើពុករលួយជុំវិញការផ្តល់រៀបចំយុទ្ធនាការ World Cup ឆ្នាំ២០២២ ដល់ប្រទេសកាតា ដែលបាននាំឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ម្ចាស់ឧបត្ថម្ភធំៗមួយចំនួនរបស់អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកនេះ។
នៅខណៈនោះផងដែរ ទីក្រុង Sao Paulo កំពុងតែប្រឈមមុខនឹងរឿងដ៏ឈីក្បាលរបស់ខ្លួន ក្រោយពីកម្មករផ្លូវរថភ្លើងក្រោមដី បានគំរាមធ្វើកុប្បកម្មសាជាថ្មីនៅថ្ងៃព្រហស្បតិ៍នេះ ជាថ្ងៃដែលការចាប់អារម្មណ៍របស់ពិភពលោកនឹងត្រូវធ្លាក់ទៅទីក្រុងដ៏ធំរបស់ប្រេស៊ីលមួនេះសម្រាប់ការចាប់ផ្តើម World Cup ខណៈដែលការត្រៀមលក្ខណៈរបស់ពួកគេត្រូវបានរំខានដោយការពន្យារពេល ការចំណាយប្រាក់ច្រើនហួសហេតុ និងការតវ៉ាផ្សេងៗ។
ក្រុមកម្មករបានបោះឆ្នោតកាលពីថ្ងៃចន្ទដើម្បីពន្យារពេលការធ្វើកុប្បកម្មរយៈពេល៥ថ្ងៃរបស់ពួកគេ ស្របពេលការធ្វើបាតុកម្មនេះបានធ្វើឲ្យការកកស្ទះបាតុកម្មយ៉ាងខ្លាំងក្លា និងការកាត់ផ្តាច់សេវាផ្លូវរថភ្លើងក្រោមដីទៅកាន់ទីលាន Corinthians Arena ដែលជាកីឡដ្ឋាននឹងធ្វើជាម្ចាស់ផ្ទះការបើកកម្មវិធី និងការប្រកួតបើកឆាក៕
ប្រែសម្រួលដោយ ផេង សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com