កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ជើងឯកអាល្លឺម៉ង់យកពានបង្អួតអ្នកគាំទ្ររាប់ម៉ឺននាក់នៅប៊ែរឡាំង 15, Jul 2014 , 6:49 pm
អ្នកគាំទ្ររាប់ម៉ឺននាក់នៅក្នុងទីក្រុងប៊ែរឡាំង បាននាំគ្នាអបអរដំណើរទៅដល់របស់ក្រុមជម្រើសជាតិរបស់ខ្លួនដែលបាននាំពាន World Cup ឆ្នាំ២០១៤ ពីប្រទេសប្រេស៊ីល។
សំឡេងហ៊ោកញ្ចៀវ និងចរាចរណ៍ បានពេញណែនក្នុងទីក្រុងចាប់តាំងពីព្រឹកថ្ងៃអង្គារនេះ មកម្ល៉េះ ដោយក្រុមអ្នកគាំទ្រនាំគ្នារង់ចាំវត្តមានរបស់វីរបុរសរបស់ខ្លួនដែលចេញពីទីក្រុង Rio de Janeiro តាមជើងយន្តហោះប៊ូអ៊ីង ៧៤៧ ។
រថយន្តបើកដំបូលដែលមានសរសេរថា ១៩៥៤-១៩៧៤-១៩៩០ និង២០១៤ ដែលតំណាងឲ្យឆ្នាំនៃការឈ្នះពាន World Cup របស់អាល្លឺម៉ង់ បានទៅដឹកក្រុមរបស់លោក Joachim Loew ចេញពីព្រលានយន្តហោះ ហើយឆ្ពោះទៅកាន់វេទិកាដ៏ធំមួយ។
កម្មវិធីផ្សេងៗ ត្រូវបានរៀបចំឡើង ក្រោមសំឡេងហ៊ោរកញ្ចៀវយ៉ាងរំភើបរីករាយរបស់ក្រុមអ្នកគាំទ្រ បើទោះបីជាថ្ងៃនេះ មិនមែនជាថ្ងៃឈប់សម្រាកក៏ដោយ៕
រូបថត៖ fifa.com
© រក្សាសិទ្ធិដោយ thmeythmey.com