កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal ឈ្នះ​ពាន Community Shield ជា​លើក​ទី១៣
11, Aug 2014 , 8:15 am        
រូបភាព
ដោយ: ថ្មីៗ
Arsenal ដែលជា​ជើងឯក FA Cup បានទទួល​ជ័យជម្នះ ៣-០ លើ Manchester City ម្ចាស់​ការពារ​ជើងឯក​ក្របខណ្ឌ Premier League ក្នុង​ការប្រកួត​ដណ្តើមពាន​បើក​រដូវ​កាល «Community Shield» នៅលើ​ទឹកដី Wembly កាលពី​រាត្រី​ថ្ងៃអាទិត្យ។


Santi Cazorla និង Aaron Ramsey រកបាន​ម្នាក់​មួយគ្រា​ប់​នៅក្នុង​តង់​ទីមួយ ហើយ​ខ្សែប្រយុទ្ធ​បម្រុង Olivier Giroud បន្ថែម​បាន​មួយ​គ្រាប់​ទៀត​នៅក្នុង​តង់​ទី​ពីរ ដែល​នាំ​ឲ្យ Arsenal ឈ្នះ​ការប្រកួត ៣-០ ដើម្បី​លើក​ពាន Community Shield ជា​លើក​ទី១៣ ។

កីឡាករ​ចំណូល​ថ្មី គឺ​ខ្សែការពារ Mithieu Debuchy និង Calum Chambers លេង​បាន៩០នាទី​ពេញ ខណៈ Alexis Sanchez ត្រូវ​ជំនួស​ដោយ Alex Oxlade-Chamberlain បន្ទាប់ពី​បាន​លេង​មួយតង់។ ខ្សែប្រយុទ្ធ​កូ​ស្តា​រី​កា Joel Campbell ក៏បាន​បង្ហាញខ្លួន​នៅ៥នាទីចុងក្រោយ​ផងដែរ ខណៈ​កីឡាករ​អាល្លឺម៉ង់​ដែល​ឈ្នះ World Cup ទាំងបី​រូប Per Mertesacker, Mesut Ozil និង Lukas Podolski មិនមាន​វត្តមាន​ឡើយ។

គ្រូបង្វឹក Manchester City បានដាក់​កីឡាករ​ចំណូល​ថ្មី​ពីររូប គឺ​ខ្សែបម្រើ Fernando និង​អ្នកចាំទី Willy Caballero ស្រប​ពេលដែល​កីឡាករ​ឆ្នើម​ជាច្រើន​បាន​អវត្តមាន ដែល​ក្នុងនោះ​មានដូចជា Vincent Kompany, Pablo Zabaleta, Fernandinho, Sergio Aguero, Martin Demichelis, Frank Lampard, Bacary Sagna និង Alvaro Negredo៕




© រក្សាសិទ្ធិដោយ thmeythmey.com