កីឡាអន្តរជាតិ
អន្តរជាតិ
លោក Van Gaal ចង់បានភាពអស្ចារ្យបន្ថែមទៀតពី Di Maria 15, Sep 2014 , 9:50 am
× លោក Louis van Gaal ដែលជាអ្នកចាត់ការទូទៅ បានជំរុញឲ្យ Angel di Maria ផ្តល់ភាពអស្ចារ្យបន្ថែមទៀត ក្រោយពីរូបគេបានជួយឲ្យ Man United ទទួលជ័យជម្នះ ៤-០ លើក្រុម Queens Park Rangers ក្នុងការប្រកួតលើទឹកដីខ្លួនឯងជាលើកទី១របស់គេ។
ខ្សែបម្រើស្លាបអន្តរជាតិអាហ្សង់ទីនរូបនេះ ដែលក្លិប Man United បានទិញក្នុងតម្លៃខ្លួនជាកំណត់ត្រា បានដណ្តើមការចាប់អារម្មណ៍ផ្សេងៗពីលើខ្សែប្រយុទ្ធ Radamel Falcao ក្នុងការប្រកួតនៅថ្ងៃអាទិត្យនៅកីឡដ្ឋាន Old Trafford ជាមួយនឹងការស៊ុតបាល់បញ្ចូលទី១គ្រាប់ និងបានជួយឲ្យមិត្តរួមក្រុមរកបាន១គ្រាប់ទៀត។ រូបគេត្រូវបានប្តូរចេញនៅនាទី ទី៨២ ក្រោយពីជួបបញ្ហាគ្រេចជើង ហើយបើទោះបីលោក Van Gaal បានធ្វើការកោតសរសើរដល់រូបគេក៏ដោយ ប៉ុន្តែ លោកបាននិយាយថា រូបលោករំពឹងថា ខ្សែបម្រើដែលមានតម្លៃខ្លួន៩៨លានដុល្លារអាមេរិករូបនេះ នឹងធ្វើឲ្យកាន់តែល្អប្រសើរ។
គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះបានប្រាប់សន្និសីទសារព័ត៌មានបន្ទាប់ពីបញ្ចប់ការប្រកួតថា៖«Di Maria បានបំពេញតួនាទីបានយ៉ាងល្អ ប៉ុន្តែ រូបគេបានជួបបញ្ហាក្តាមកាច់ជើង។ ជាធម្មតា អ្នកត្រូវតែលេង៩០នាទីដោយគ្មានបញ្ហា ប៉ុន្តែ នោះក៏ជាសញ្ញាវិជ្ជមានមួយផងដែរដែលរូបគេធ្វើបានយ៉ាងល្អ»៕
ប្រែសម្រួលដោយ ផេង សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com