សុខភាព
អន្តរជាតិ
ពេល​មាន​ផ្ទៃពោះ អាច​លាបពណ៌​សក់​បាន​ដែរឬទេ​?
12, Oct 2014 , 9:30 am        
រូបភាព
ដោយ: ថ្មីៗ
នៅពេល​ដែល​អ្នក​ប្រើ​ថ្នាំលាប​សក់ ឬ​ផលិតផល​សក់​ដទៃទៀត មួយចំនួន​តូច​អាច​ជ្រាប​ចូលទៅក្នុង​ស្បែក​របស់​អ្នក​បាន​។ ខណៈ​ដែល​ការសិក្សា​មួយ​នៅ​ឆ្នាំ ២០០៥ បានលើកឡើង​ពី​ទំនាក់ទំនង​រវាង​ការប្រើ​ថ្នាំលាបសក់​អំឡុងពេល​មាន​ផ្ទៃពោះ និង​ការអភិវឌ្ឍ​នៃ​ជំងឺមហារីក​កោសិកា​សរសៃប្រសាទ​លើ​កុមារ ការសិក្សា​មួយ​ផ្សេង​ទៀត​មិន​បាន​ឈាន​ដល់​ការសន្និដ្ឋាន​ដូចគ្នា​នេះ​ឡើយ​។ ក្រុម​អ្នកស្រាវជ្រាវ​ភាគច្រើន​បាន​និយាយថា វា​ជា​ការ​មិន​ទំនង​ទេ​ដែល​ថា​ការប្រើប្រាស់​ផលិតផល​សម្រាប់​លាប​សក់ មុន ឬ​អំឡុងពេល​មាន​ផ្ទៃពោះ នឹង​បង្កើន​ហានិភ័យ​នៃ​បញ្ហា​ដុំ​សាច់​លើ​កុមារ​នោះ​។


ប្រសិនបើ​អ្នក​ជ្រើសរើស​ប្រើ​ថ្នាំលាបសក់​អំឡុង​ពេល​មាន​ផ្ទៃពោះ សូម​ពិចារណា​ពី​ការណែនាំ​ទាំងនេះ ៖

• ​អនុវត្ត​តាម​ការណែនាំ ដែល​មាន​នៅក្នុង​កញ្ចប់​ផលិតផល​ដោយ​ប្រុងប្រយ័ត្ន​
• ​ពាក់​ស្រោមដៃ នៅពេល​ដែល​លាប​ពណ៌​សក់​
• ទុក​ថ្នាំ​សក់​មិនអោយ​យូរ​ជាង​ការណែនាំ​
• ​លាងជម្រះ​ស្បែកក្បាល​អោយបាន​ហ្មត់ចត់ បន្ទាប់​ពី​ការប្រើ​ថ្នាំលាប​សក់​។

​ប្រសិនបើ​អ្នក​មាន​ការព្រួយបារម្ភ​អំពី​ការប្រើ​ថ្នាំលាបសក់​អំឡុង​ពេល​មាន​ផ្ទៃពោះ សូម​ពិគ្រោះ​ជាមួយ​អ្នកផ្តល់​សេវា​ថែទាំ​សុខភាព​៕



© រក្សាសិទ្ធិដោយ thmeythmey.com