សុខភាព
អន្តរជាតិ
អេ​បូ​ឡា៖ បុរស​តិច​សា​ស់ម្នាក់​ស្លាប់​ខណៈ​អ្នកស្លាប់​កើន​ដល់៣៩០០នាក់
09, Oct 2014 , 10:14 am        
រូបភាព
ដោយ: ថ្មីៗ

បុរស​លី​បេ​រី​យ៉ា​ម្នាក់​ដែល​បាន​ក្លាយជា​មនុស្ស​ទី១ដែលមាន​ជំងឺ​អេ​បូ​ឡា​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​រដ្ឋ​តិច​សាស​កាលពី​ថ្ងៃ​ពុធ​ខណៈដែល​ចំនួន​មនុស្ស​ស្លាប់​សរុប​ពី​រោគរាតត្បាត​នៅ​អាហ្វ្រិក​ខាងលិច​មួយ​នេះ​កើនឡើង​ជិត៣៩០០នាក់​ហើយ។


រដ្ឋធានី​វ៉ាស៊ីនតោន​បានធ្វើការ​រឹតបន្តឹង​ទៅលើ​ការត្រួតពិនិត្យ​នៅឯ​អាកាស​យានដ្ឋាន​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះហើយ​អង្គការ​សុខភាព​ពិភពលោក(WHO) បាន​សម្តែង​នូវ​ការ​ខ្វល់ខ្វាយ​យ៉ាងខ្លាំង​ទៅលើ​ការរីក​រាល​ដាន​កាន់តែ​ធំ​នៅក្នុង​ទ្វីបអឺរ៉ុប​ក្រោយពី​គិលានុបដ្ឋាយិកា​សញ្ជាតិ​អេ​ស្ប៉ា​ញ​ម្នា​ក់បាន​ឆ្លង​ជំងឺ​នេះ។

ការផ្ទុះ​ការរីក​រាល​ដ៏​ធំ​បំផុត​របស់​ពិភពលោក​នៃ​ជំងឺ​អេ​បូ​ឡា​នេះ​បានសម្លាប់​មនុស្ស​ចំនួន៣៨៦៥នាក់​ហើយ​ក្នុងចំណោម​អ្នក​ឆ្លង​ជំងឺ​ចំនួន៨០៣៣នាក់​ក្នុងឆ្នាំនេះ​ជាពិសេស​ក្នុងប្រទេស​លី​បេ​រី​យ៉ា​សៀ​រ៉ា​ឡេ​អូន​និង​ហ្គី​ណេ។នេះ​បើ​យោងទៅតាម​ស្ថិតិ​ចុងក្រោយ​បំផុត​របស់​អង្គការ​សុខភាព​ពិភពលោក។

ការរីក​រាល់ដាល​នៃ​មេរោគ​មួយ​នេះ​ខណៈ​ដែលមាន​រោគសញ្ញា​ជា​លើក​ទី១នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​ក្រោយពី​មាន​ករណី​នៃ​ការឆ្លង​រោគ​ទី១នៅ​ប្រទេស​អេ​ស្ប៉ា​ញ​បាន​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ទៅលើ​ការឆ្លង​នៅ​តំបន់​ប្រទេស​លោកខាងលិច។

លោក​ZsuzsannaJakabប្រធាន​ប្រចាំ​តំបន់​របស់​WHO បាន​និយាយថា​ករណី​ដែល​បាន​កើតឡើង​នៅ​អេ​ស្ប៉ា​ញ​គឺ​មិនអាច​ជៀសផុត​ឡើយ​ប៉ុន្តែ​ការប្រឈមមុខ​នឹង​ការរីក​រាលដាល់​ពេញលេញ​នៃ​ជំងឺ​នេះ​ស្ថិតក្នុង​កម្រិត​ដ៏​ទាប៕

ប្រែ​សម្រួល​ដោយ​ផេង​សំណាង


© រក្សាសិទ្ធិដោយ thmeythmey.com