ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
Cambodianess
២៥ខេត្ត/រាជធានី
ភ្នំពេញ
បន្ទាយមានជ័យ
បាត់ដំបង
កំពង់ចាម
កំពង់ឆ្នាំង
កំពង់ស្ពឺ
កំពង់ធំ
កំពត
កណ្តាល
កោះកុង
កែប
ក្រចេះ
មណ្ឌលគិរី
ឧត្តរមានជ័យ
ប៉ៃលិន
ព្រះសីហនុ
ព្រះវិហារ
ពោធិ៍សាត់
ព្រៃវែង
រតនគិរី
សៀមរាប
ស្ទឹងត្រែង
ស្វាយរៀង
តាកែវ
ត្បូងឃ្មុំ
RFI
កីឡាជាតិ
ជាតិ
កម្ពុជាប៉ះក្រុមខ្លាំងមីយ៉ាន់ម៉ានារសៀលម៉ោង៣ និង៣០នាទីរសៀលថ្ងៃសៅរ៍នេះ
18, Oct 2014 ,
9:00 am
រូបភាព
×
ដោយ:
អុឹង ចំរើន (Ung Chamroeun)
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវជួបជាមួយមីយ៉ាន់ម៉ាដែលជាក្រុមខ្លាំងនារសៀលថ្ងៃសៅរ៍ នេះក្នុងការប្រកួតវគ្គជម្រុះ AFF Suzuki Cup ឆ្នាំ២០១៤ ។ សម្រាប់ជំនួបនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវនេះ ក្រុមកម្ពុជាត្រូវការជ័យជម្នះជាដាច់ខាតដើម្បីដណ្តើមកៅអីទៅកាន់វគ្គបន្តនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំប្រចាំតំបន់អាស៊ាន។ នាការប្រកួតពីរលើកកន្លង កម្ពុជាបានចាញ់ម្ចាស់ផ្ទះឡាវក្នុងលទ្ធផល ៣-២ នៅថ្ងៃបើកឆាក ប៉ុន្តែបានយកឈ្នះទីម័រខាងកើតវិញក្នុងលទ្ធផល ៣-២ ដូចគ្នា កាលពីថ្ងៃព្រហស្បតិ៍។
ចុចទីនេះដើម្បីទទួលបានព័ត៌មានរហ័ស
លទ្ធផលនៃការប្រកួតពីរលើកកន្លងមករបស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជានៅវគ្គជម្រុះ AFF Suzuki Cup ឆ្នាំ២០១៤ បានផ្តល់នូវអារម្មណ៍ពីរដែលខុសគ្នាទាំងស្រុង។ នាជំនួបបើកឆាកជាមួយក្រុមម្ចាស់ផ្ទះឡាវ កម្ពុជាបានរងនូវការខកចិត្តយ៉ាងខ្លាំង ដោយខ្សែប្រយុទ្ធ
Khampheng Sayavutthi បានស៊ុតបាល់បញ្ចូលទីនៅរយៈពេល៩នាទីមុនបញ្ចប់ការប្រកួត ដើម្បីនាំឲ្យឡាវទទួលបាន៣ពិន្ទុ ជាមួយនឹងលទ្ធផល ៣-២ ។
ប៉ុន្តែនាជំនួបកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ក្តីរំភើបបានកើតឡើងដោយមិននឹកស្មានដល់សម្រាប់ក្រុមកម្ពុជា។ ដូចជាការប្រកួតជាមួយឡាវផងដែរ ទីម័រខាងកើតដែលពោរពេញទៅដោយកីឡាករប្រកបអាជីពនៅក្រៅប្រទេស និងជាកូនកាត់ប្រេស៊ីលនោះ បាននាំមុខកម្ពុជាមុនក្នុងលទ្ធផល ២-០ ។ ប៉ុន្តែរឿងអាក្រ
ក់បានក្លាយជាល្អវិញ បន្ទាប់ពីខ្សែប្រយុទ្ធ សុក ចាន់រស្មី បានចូលលេងក្រោយការប្រកួតដំណើរបានមួយម៉ោង។ ខ្សែប្រយុទ្ធវ័យ២២ឆ្នាំដែលលេងឲ្យក្លិបភ្នំពេញត្រាយអាស៊ីរូបនេះ បានស៊ុតបាល់បញ្ចូលទីគ្រាប់ទីមួយក្រោយវត្តមាន៤នាទីនៅលើទីលាន ហើយរកបានពីរគ្រាប់បន្ថែមទៀតនៅក្នុងនាទី ទី៧៨ និង៨២ ។
សុក ចាន់រស្មី បានក្លាយជាកីឡាករទីពីររបស់កម្ពុជាបន្ទាប់ពីខ្សែប្រយុទ្ធ ឃឹម បូរី ដែលបានស៊ុតបាល់បញ្ចូលទីចំនួន៣គ្រាប់ក្នុងមួយប្រកួតក្នុង ព្រឹត្តិការណ៍វគ្គជម្រុះ AFF Suzuki Cup ។
ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង Lee Tae Hoon ដដែល ឃឹម បូរី បានស៊ុតបាល់បញ្ចូលទីចំនួន៣គ្រាប់ផងដែរនាជ័យជម្នះ ៤-២ លើទីម័រខាងកើតកាលពីឆ្នាំ២០១០ ។
នៅមុន ការប្រកួតនៅថ្ងៃសៅរ៍ រស្មី ក៏ជាកីឡាករដែលកំពុងនាំមុខគេផងដែរលើការស៊ុតបាល់បញ្ចូលទី ដោយសម្រេចបាន៤គ្រាប់ពីការប្រកួតចំនួនពីរលើក។
សម្រាប់ជំនួបជាមួយមីយ៉ាន់ម៉ានៅរសៀលថ្ងៃសៅរ៍ ទី ១៨ ខែតុលា នាវេលាម៉ោង៣ និង៣០នាទី កម្ពុជាត្រូវការជ័យជម្នះជាដាច់ខាតដើម្បីចាប់ឱកាសឈានទៅកាន់វគ្គបន្តដែលក្រុមចំនួន៦ទៀតនៅរង់ចាំរួចជាស្រេច។ វាជាភ្នំមួយដែលពិបាកឡើងសម្រាប់ក្រុមកម្ពុជា បើផ្អែកតាមលទ្ធផលនៃជំនួប៤លើកកន្លងនៅក្នុងព្រឹត្តិការណ៍ប្រចាំតំបន់នេះ មីយ៉ាន់ម៉ាតែងតែដណ្តើមបានបីពិន្ទុជានិច្ចពីកម្ពុជា ដោយជំនួបចុងក្រោយកាលពីឆ្នាំ២០១២ ពួកគេបានយកឈ្នះក្នុងលទ្ធផល ៣-០ ។
អ្វីដែលកាន់តែពិបាកទ្វេរដងនោះ បច្ចុប្បន្នមីយ៉ាន់ម៉ាស្ថិតនៅក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិសែប៊ី លោក Radojko Avramovic។ គ្រូបង្វឹកវ័
យ៦៤ឆ្នាំរូបនេះ បានឆ្លងកាត់អាជីពជាកីឡាករអស់រយៈពេល១៦ឆ្នាំក្នុងតំណែងជាអ្នកចាំទីនៅក្លិបមួយចំនួននៃអតីតប្រទេសយូហ្គោស្លាវី អង់គ្លេស និងស៊ែប៊ី។ លោក Avramovic ចាប់ផ្តើមអាជីពជាគ្រូបង្វឹកតាំងពីឆ្នាំ១៩៩៣ មក ដោយបានដឹកនាំក្រុមជម្រើសអាយុក្រោម២៣ឆ្នាំអូម៉ង់ ជម្រើសជាតិគូវែត និងសង្ហបុរី នៅមុនទទួលបាននូវតែងតាំងជាគ្រូបង្វឹកមីយ៉ាន់ម៉ា ចាប់តាំងពីខែកុម្ភៈ កន្លងមក។
ក្នុងរយៈពេល៩ឆ្នាំនៃការដឹកនាំក្រុមជម្រើសជាតិសិង្ហបុរីកន្លងមក លោក Avramovic បានឈ្នះពានរង្វាន់ជើងឯកអាស៊ាន ឬ AFF Suzuki Cup នេះរហូតដល់ទៅបីលើក និងបានឈ្នះមេដាយសំរិទ្ធក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកាលពីឆ្នាំ២០០៧ ។ កាដូដំបូងរបស់លោក Avramovic សម្រាប់ជម្រើសជាតិមីយ៉ាន់ម៉ា គឺលោកបានជួយឲ្យក្រុមមួយនេះ ឈ្នះពានមិត្តភាពមួយនៅក្នុងប្រទេស
ហ្វីលីពីន «Philippine Peace Cup» ដែលមានក្រុមជម្រើសជាតិចំនួន៧បានចូលរួមប្រកួតប្រជែង។
ទោះបីជាយ៉ាងណាក៏ដោយ គ្រូបង្វឹកកូរ៉េខាងត្បូង លោក Lee Tae Hoon មានជំនឿថា កីឡាករកម្ពុជារបស់លោកនឹងរក្សាស្មារតីជាក្រុម រួមទាំងឆន្ទះដើម្បីនាំជ័យជម្នះជូនជាតិដូចអ្វីដែលពួកគេបានធ្វើកន្លងមក។ លោកទទួលស្គាល់ថា ក្រុមកម្ពុជាទាំងមូលមានបញ្ហាបន្តិចបន្តួចនៅតំបន់ការពារ ប៉ុន្តែវាចំណុចដែលត្រូវពង្រឹងនៅមុនជំនួបនៅថ្ងៃសៅរ៍នេះ
ក្នុងចំណោមប្រទេសដែលចូលប្រកួតជម្រុះចំនួន៥ ប្រ៊ុយណេគឺជាក្រុមដែលបានហាលអាវមុនគេ ក្រោយបរាជ័យ៣ប្រកួតជាប់ៗគ្នា។ ម្ចាស់ផ្ទះឡាវកំពុងនាំមុខគេលើតារាងដោយមាន៦ពិន្ទុ មីយ៉ាន់ម៉ាស្ថិតនៅលេខ២ដោយមាន៤ពិន្ទុ ស្មើទីម័រខាងកើតដែលនៅសល់តែមួយប្រកួតទៀត។ ជ័យជម្នះ ៣-២ របស់កម្ពុជាលើទីម័រខាងកើតនាំឲ្យ
កម្ពុជានៅមានឱកាសប្រជែងយកកៅអីទៅកាន់វគ្គបន្ត៕
កម្មវិធីប្រកួតនៅថ្ងៃសៅរ៍នេះនៅ New Laos National Stadium៖
-កម្ពុជា ជួប មីយ៉ាន់ម៉ា៖ ម៉ោង៣និង៣០នាទី
- ឡាវ ជួប ទីម័រខាងកើត៖ ម៉ោង៦ និង៣០នាទី
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com