កីឡាជាតិ
ជាតិ
ក្រុមយុវជនបាល់ទាត់កម្ពុជាទៅចូលរួមក្នុងកម្មវិធី JENESYS នៅប្រទេសជប៉ុន 20, Oct 2014 , 4:42 pm
រូបថត ហ្វេសប៊ុក លោក អៀង សាក់នីដា
× ក្រុមកីឡាបាល់ទាត់យុវជនកម្ពុជាដែលប្រមូលផ្តុំដោយកីឡាករមកពីក្លិបនានា ចេញទៅចូលរួមក្នុងកម្មវិធី JENESYS (Japan-East Asia Network of Exchange for Students and Youths) ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ ។ កម្មវិធីផ្លាស់ប្តូរវប្បធម៌ JENESYS នេះ ត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០០៧ មក ក្រោមការរៀបចំរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICE)។
ក្រុមបាល់ទាត់យុវជនកម្ពុជា នឹងចូលរួមក្នុងកម្មវិធី Soccer Youth Exchange Program ដោយមានលោក អៀង សាក់នីដា ជាប្រធានប្រតិភូ និងលោក ឈូក ពិសិដ្ឋ ជាជំនួយការ។ កីឡាករដែលចូលរួមក្នុងកម្មវិធីនេះ រួមមាន ទិត្យ ឌីណា, ឆេង ម៉េង, សារ៉េត គ្រីយ៉ា, លី មីហ្សាន, វ៉ា បុត្រទ្រ័រ, អ៊ុំ សេរដ្ឋ, សាយ វិសាល, សារី ម៉ាត់ណូរ៉ូទីន, នួន ផានិត, ហែម សម័យ, ជា សំណាង, អ៊ូ លីហ័ង និងអោក ច័ន្ទសេរីវង្ស។
ក្រៅពីកម្ពុជា ប្រទេសផ្សេងទៀតដែលត្រូវចូលរួមក្នុងកម្មវិធី JENESYS រួមមាន ម៉ុងហ្គោលី ចិន ឥណ្ឌា មីយ៉ាន់ម៉ា ឡាវ ហ្វីលីពីន វៀតណាម ថៃ ប្រ៊ុយណេ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី ទីម័រខាងកើត អូស្ត្រាលី និងនូវែលសេឡង់៕
© រក្សាសិទ្ធិដោយ thmeythmey.com