ពីនេះ ពីនោះ
អន្តរជាតិ
ចិន៖ ខឹង​ជាប់​កាត​ដក​មិន​ចេញ ស្ត្រី​ម្នាក់​ប្រើ​ដៃ​វាយ​ម៉ាស៊ីន ATM ទាល់តែ​ខ្ទេច
24, Oct 2014 , 9:19 am        
រូបភាព
ដោយ:
ខណៈពេលដែល​ម្ចាស់​កាត ATM តែងតែ​ទៅ​ធនាគារ​ដើម្បី​ផ្ដល់ជំនួយ នៅពេល​កាត​របស់​ពួកគេ ត្រូវ​ម៉ាស៊ីន​លេប​នោះ ស្ត្រី​ម្នាក់​នៅក្នុង​ខេត្ត Guangdong ភាគខាងត្បូង​ប្រទេស​ចិន បែរជា​វាយ​ទូ​ម៉ាស៊ីន ATM បណ្ដាល​ឲ្យ​ខូចខាត​ស្ទើរ​ទាំងស្រុង ដោយសារតែ​ខឹង​ម៉ាស៊ីន លេប​កាត ATM របស់ខ្លួន។ នេះ​បើ​យោងតាម​ទូរទស្សន៍ CCTV ។


ស្ត្រី​ដែល​គេ​មិន​បង្ហាញ​ឈ្មោះ​នោះ បាន​ចូលទៅ​ដក​ប្រាក់​ពី​ម៉ាស៊ីន ATM កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ប៉ុន្តែ​វីដេអូ​ដែល​ថត​បាន​សកម្មភាព​របស់​ស្ត្រី​ម្នាក់​នោះ ត្រូវបាន​គេ​បង្ហោះ​នៅក្នុង​បណ្ដាញ​សង្គម ទើប​ទ្វើ​ឲ្យ​មានការ​ភា្ញ​ក់​ផ្អើល​ពី​សំណាក់​អ្នកប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត។ វីដេអូ​នោះបាន​បង្ហាញ​ពី​សកម្មភាព​វាយ និង​ទាត់​ធាក់​ម៉ាស៊ីន ATM ពី​សំណាក់​ស្ត្រី​ម្នាក់​នោះ បន្ទាប់ពី​ម៉ាស៊ីន​បាន​លេប​កាត​របស់គាត់។

ក្រោយ​ពេលដែល​វីដេអូ​ត្រូវបាន​គេ​បង្ហោះ ក្រុម​អ្នកប្រើប្រាស់​បណ្ដា​សង្គម បាន​និយាយ​របៀប​លេងសើច​ថា ស្ត្រី​នេះ​ប្រហែលជា​អ្នកខ្លាំង​ពូកែ ក្បាច់​កុង​ហ្វូ ព្រោះថា​នាង​បាន​ប្រើតែ​ដៃ និង​ជើង របស់គាត់ ប៉ុន្តែ​ធ្វើ​ឲ្យ​ខ​ម៉ាស៊ីន ATM មួយគ្រឿង​ខូចខាត​ស្ទើរ​ទាំងស្រុង។

ក្រោយពី​កើតហេតុ​ការណ៍​នេះ ក្រុម​ប៉ូលីស​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​នោះ ហើយ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ​មើលថា តើ​នាង​មាន​ជំងឺ​ខូច​សតិ​ឬ​អត់។ ចំណែកឯ​ភាគី​ធនាគារ​វិញ បាន​អះអាងថា មិនមាន​ការបាត់បង់​ប្រាក់​នៅក្នុង​ម៉ាស៊ីន​របស់ខ្លួន​នោះទេ៕



© រក្សាសិទ្ធិដោយ thmeythmey.com