កីឡាជាតិ
ជាតិ
ក្រុមកីឡាការិនីស៊ីឈិនឡូនកម្ពុជាឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ជើងឯកឈិនឡូនអាស៊ី 03, Nov 2014 , 10:01 pm
× នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ក្រុមកីឡាការិនីជម្រើសជាតិសីឈិនឡូនកម្ពុជា បានបំបាក់ក្រុមកីឡាការិនីម្ចាស់ផ្ទះមីយ៉ាន់ម៉ា ក្នុងលទ្ធផលពិន្ទុ ១០០ ទល់នឹង៦៧ ដើម្បីដណ្តើមបានមេដាយមាសក្នុងព្រឹត្តិការណ៍ 1st Asian Chinlone Championship Myanmar 2014 នៅកីឡដ្ឋាន Wunna Theikdi Stadium ក្នុងទីក្រុងណៃពីដរ ប្រទេសមីយ៉ាន់ម៉ា។
គេហទំព័រថ្មីៗ មិនទាន់ទទួលបានព័ត៌មានលម្អិតឡើយទាក់ទងនឹងដំណើរការប្រកួតនេះ។ ព្រឹត្តិការណ៍ប្រកួតកីឡាសីឈិនឡូនជ្រើសរើសជើងឯកអាស៊ីលើកទីមួយនេះ មានការចូលរួមពីបណ្តាប្រទេសចំនួន១២រួមមាន ម្ចាស់ផ្ទះមីយ៉ាន់ម៉ា កម្ពុជា ប៉ាគីស្ថាន សិង្ហបុរី ជប៉ុន ឥណ្ឌា ថៃ កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងឡាវ រួមទាំងប្រេស៊ីលនៃតំបន់អាមេរិកឡាទីន។
សី CHINLONE ជាប្រភេទប្រពៃណីរបស់ប្រទេសមីយ៉ាន់ម៉ា ហើយបានលេចមុខមាត់លើឆាកអន្តរជាតិកាលពីដើមឆ្នាំ ២០១៣ ក្នុងព្រឹត្តិការណ៍កីឡា SEA Games លើកទី២៧ ដែលប្រទេសអាស៊ានមួយនេះធ្វើជាម្ចាស់ផ្ទះ៕
© រក្សាសិទ្ធិដោយ thmeythmey.com