កីឡាជាតិ
ជាតិ
ក្របខ័ណ្ឌបាល់បោះ CBL៖ Pate 310 រំពឹងទទួលបានកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ 22, Nov 2014 , 9:30 am
× ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌកីឡាបាល់បោះ Cambodia Basketball League (CBL) បានឈានដល់សប្តាហ៍ទីពីរនារសៀលថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ ដោយក្រុម Pate 310 រំពឹងទទួលបានជោគជ័យបន្ថែមទៀតលើក្រុម Mekong Tigers។
សម្រាប់ការប្រកួតនាវេលាម៉ោង២រសៀលនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុម Pate 310 នឹងមានការប្រឹងប្រែងខ្ពស់ដើម្បីបោះជំហានទៅកាន់វគ្គផ្តាច់ព្រ័ត្រ ខណៈកាលពីសប្តាហ៍មុន ពួកគេបានទទួលជ័យជម្នះដោយស្វ័យប្រវត្តិ ក្រុម Mekong Tigers ដែលមិនពេញចិត្តចំពោះការសម្រេចរបស់អាជ្ញាកណ្តាល បានដើរចេញពីទីលាន នៅរយៈពេល ១:៣០នាទី មុនបញ្ចប់ការប្រកួត។
គេមិនទាន់ដឹងថា ក្រុម Mekong Tigers នឹងមានវត្តមាននៅក្នុងការប្រកួតនៅរសៀលនេះ ឬយ៉ាងណានោះឡើយ ខណៈកីឡាករ នឹម វណ្ណៈ ត្រូវបានសហព័ន្ធកីឡាបាល់បោះកម្ពុជាពិន័យមិនឲ្យចូលលេង។
តើក្រុម Pate 310 អាចឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រដោយងាយស្រួល ឬក៏ត្រូវតស៊ូរយ៉ាងស្វិតស្វាញជាមួយ Mekong Tigers?
© រក្សាសិទ្ធិដោយ thmeythmey.com