កីឡាជាតិ
ជាតិ
សរ សុភា អ្នកចាំទីក្លិបស្វាយរៀង និងក្រុមជម្រើសជាតិ បានទទួលមរណភាព 22, Nov 2014 , 1:26 pm
× កីឡាករ សរ សុភា អ្នកចាំទីក្លិបស្វាយរៀង និងជាជម្រើសទីពីររបស់ក្រុមជម្រើសជាតិ បានទទួលមរណភាព នៅម៉ោង១១ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ បន្ទាប់ពីការហ្វឹកហាត់សម្រួលសាច់ដុំ។ បើតាមការសន្និដ្ឋានជំហានដំបូង មរណភាពនេះ អាចបណ្តាលមកពីការគាំងបេះដូង។
សរ សុភា ដែលទើបឈានដល់អាយុ២២ឆ្នាំកាលពីខែមុននេះ គឺជាអ្នកចាំទីជម្រើសទីមួយរបស់ក្លិបស្វាយរៀង និងមានវត្តមានក្នុងនាមជាអ្នកចាំទីដៃទីពីររបស់គ្រូបង្វឹកកូរ៉េខាងត្បូង Lee Tae Hoon នាអំឡុងការប្រកួតនានារបស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងរយៈពេលចុងក្រោយនេះ។
មិត្តរួមក្រុមរបស់ សុភា បានបញ្ជាក់ឲ្យដឹងថា សុភា និងកីឡាករដទៃទៀតរបស់ក្លិបស្វាយរៀង បាននាំគ្នាហាត់សម្រួលសាច់ដុំក្នុងអាងហែលទឹក និង gym ប៉ុន្តែនៅពេលឡើងគោកវិញ គេមានអាការៈថប់ដង្ហើម។ ទីបំផុត គេបានស្លាប់ក្រោយពេលបញ្ជូនទៅពេទ្យរុស្ស៊ី៕
(គេហទំព័រថ្មីៗនឹងផ្តល់ព័ត៌មានលំអិតបន្ថែមទៀត)
© រក្សាសិទ្ធិដោយ thmeythmey.com