កីឡាជាតិ
ជាតិ
កីឡាការិនី សំ ថារ័ត្ន ឡើងសង្វៀន ONE FC នៅហ្វីលីពីន នាវេលាម៉ោង៧យប់នេះ 05, Dec 2014 , 2:58 pm
× កីឡាការិនី សំ ថារ័ត្ន ដែលមានរហស្សនាមថា «តាឡនតន» ឬ «កង្កែបតូច» (Little Frog) នឹងប្រកួតក្នុងព្រឹត្តិការណ៍ Warrior’s Way របស់ ONE FC នៅលើសង្វៀន Mall Of Asia Arena ក្រុងម៉ានីល ប្រទេសហ្វីលីពីន នាវេលាម៉ោង៧ ល្ងាចថ្ងៃសុក្រនេះ ដោយត្រូវតទល់ជាមួយកីឡាការិនីម្ចាស់ផ្ទះ Jujeath Nagaowa។
នេះជាបង្ហាញខ្លួនលើកទីពីររបស់ សំ ថារ័ត្ន នៅក្នុងព្រឹត្តិការណ៍ដែលរៀបចំដោយស្ថាប័ន ONE FC ប៉ុន្តែវាជាវត្តមានលើកដំបូងរបស់កីឡាការិនីវ័យ២៤ឆ្នាំរូបនេះ នៅលើសង្វៀនក្រៅប្រទេស ហើយត្រូវតទល់ជាមួយកីឡាការិនីម្ចាស់ផ្ទះថែមទៀត។
នៅលើសង្វៀនកោះពេជ្រ រាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍ដែលមានឈ្មោះថា Rise of the Kingdom កាលពីថ្ងៃទី១២ ខែកញ្ញា សំ ថារ័ត្ន ដែលមានជំនាញល្បុកត្តោ និងក្បាច់គុនបុរាណខ្មែរ បានយកឈ្នះមិត្តរួមជាតិ វី ស្រីឆៃ ក្នុងទឹកទីមួយ។
កីឡាការិនីហ្វីលីពីន Jujeath Nagaowa អាយុ២៧ឆ្នាំ ធ្លាប់មានប្រវត្តិប្រកួតឈ្នះកីឡាការិនីឥណ្ឌា Jeet Toshi ក្នុងព្រឹត្តិការណ៍ ONE FC-Rise of Heroes នៅលើ Mall Of Asia Arena កាលពីដើមខែឧសភាកន្លងមក។
តើសំ ថារ័ត្ន អាចក្លាយជាជ័យលាភីទីមួយរបស់កម្ពុជានៅលើសង្វៀនអន្តរជាតិដែលរៀបចំដោយស្ថាប័ន ONE FC បានដែរឬទេ?
© រក្សាសិទ្ធិដោយ thmeythmey.com