កីឡាជាតិ
ជាតិ
បាល់បោះ៖ Pate 310 និង Davies Paints ប្រជែងគ្នាយកជើងឯកនៅថ្ងៃនេះ 06, Dec 2014 , 8:40 am
× ក្របខ័ណ្ឌកីឡាបាល់បោះកម្ពុជា (Cambodia Basketball League) បានឈានដល់សប្តាហ៍ចុងក្រោយរបស់ខ្លួនហើយនៅថ្ងៃសៅរ៍នេះ ដោយក្រុម Pate 310 និង Davies Paints ត្រូវប្រជែងគ្នាដណ្តើមជើងឯក ក្រោយពេលដែល Emperors និង Mekong Tigers តទល់គ្នាសម្រាប់តំណែងលេខបី ដោយការប្រកួតប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិ។
នៅវេលាម៉ោង៩ និង៣០នាទី ក្រុម Emperors និង Mekong Tigers ត្រូវប្រជែងគ្នាសម្រាប់តំណែងលេខបី ដោយអ្នកឈ្នះនឹងទទួលបានប្រាក់រង្វាន់ ១លានរៀល អមដោយមេដាយអនុស្សាវរីយ៍។
ឈានដល់វេលាម៉ោង២រសៀល ក្រុម Pate 310 ដែលបានទម្លាក់ Mekong Tigers នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ត្រូវតទល់ជាមួយ Davies Paints ដែលបានបំបាក់ Emperors នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ។ ម្ចាស់ជើងឯកនឹងទទួលបានប្រាក់រង្វាន់៤លានរៀល ខណៈក្រុមលេខ២ បានប្រាក់រង្វាន់២លានរៀល៕
© រក្សាសិទ្ធិដោយ thmeythmey.com