ជាតិ
ពីនេះ ពីនោះ
តើការទិតៀនពីមជ្ឈដ្ឋានមនុស្សកំរិតណាដែលអ្នកអាចទទួលយកបាន? 10, Dec 2014 , 7:35 am
×
ទី១ ប្រើអារម្មណ៍៖ មនុស្សប្រភេទនេះចូលចិត្តទិតៀននរណាម្នាក់ ឬក្រុមណាមួយដោយប្រើ អារម្មណ៍។ បើមនុស្សប្រភេទនេះមិនចូលចិត្ត ឬស្អប់នរណាម្នាក់ហើយនោះ ពួកគេតែងតែ អង្គុយចាំតែចាប់កំហុស និងស្តីបន្ទោះចំពោះអ្នកដែលបានធ្វើខុសនោះ។ តែងាកមកមើលខ្លួន ឯងវិញមិនបានជួយធ្វើការងារអ្វីបន្តិចសោះ។
ទី២ លើកទឹកចិត្ត៖ មនុស្សប្រភេទនេះតែងតែលើកទឹកចិត្តក្នុងគោលបំណងណាមួយ។ ទីមួយ លើកទឹកចិត្តក្នុងគោលបំណងអោយអ្នកធ្វើខុស ពេញចិត្តនឹងទទួលស្គាល់កំហុស និងចេះកែ កំហុសដោយខ្លួនឯង។ ទីពីរ លើកទឹកចិត្តក្នុងគោលបំណងអែបអប់លើកដៃលើកជើង ដើម្បី ផលប្រយោជន៍អ្វីមួយពីអ្នកធ្វើខុសនោះ។
ទី៣ ចំណេះដឹង និងបទពិសោធន៍៖ មនុស្សប្រភេទនេះពេលទិតៀនតែតែងយល់ពីអ្នកដែលធ្វើ អោយមានកំហុស ដោយគិតថាគ្មាននរណាចង់ធ្វើការអោយខុសនោះទេ ហើយក៏ គ្មាននរណា ធ្វើការបានល្អឥតខ្ចោះនោះដែរ។ មនុស្សក្រុមនេះប្រើហេតុផលមកទិតៀនដោយ យល់ពីស្ថាន ការណ៍ និងមូលហេតុដែលធ្វើអោយមានកំហុសដោយអចេតនាណាមួយ។ ល៕
© រក្សាសិទ្ធិដោយ thmeythmey.com