ជាតិ
ពីនេះ ពីនោះ
ប្រទេសណាដែលមានប្រជាជនអាចមានអាយុរស់នៅវែងជាងគេនៅអាស៊ាន? 13, Dec 2014 , 7:00 pm
× ជាការពិតណាស់ កត្តាអាយុរំពឹងទុកដែលប្រជាជនអាចរស់នៅបានកាន់តែយូរ គឺវាអាស្រ័យទៅលើ កត្តារួមផ្សំជា ច្រើនដែលដូចជា កត្តាបរិស្ថានរស់ជុំវិញ កត្តាចំណីអាហារ កត្តាបំពុល ជាពិសេសនោះគឺស្តង់រស់នៅរបស់ប្រជាជន នៅក្នុងប្រទេសមួយតែម្តង។ យ៉ាងណាមិញ បើយោងតាមទិន្នន័យរបស់ ភ្នាក់ងារ CIA របស់សហរដ្ឋអាមេរិក បានបង្ហាញពីអាយុមធ្យមរំពឹងទុក ដែលអាចរស់នៅបាន របស់ប្រជាជននៅក្នុងស្ថាប័នអាស៊ានដែលមានដលំដាប់ ដូច តទៅ៖
១. ប្រជាជន សិង្ហបុរី អាចរស់នៅបានជាមធ្យម អាយុ ៨៤.៣៨ ឆ្នាំ
២. ប្រជាជន ប្រ៊ុយ ណេ អាចរស់នៅបានជាមធ្យម អាយុ ៧៦.៧៧ ឆ្នាំ
៣. ប្រជាជន ម៉ាឡេស៊ី អាចរស់នៅបានជាមធ្យម ៧៤.៥២ ឆ្នាំ
៤. ប្រជាជន ថៃ អាចរស់នៅបានជាមធ្យម ៧៤.១៨ ឆ្នាំ
៥. ប្រជាជន វៀតណាម អាចរស់នៅបានជាមធ្យម ៧២.៩១ ឆ្នាំ
៦. ប្រជាជន ហ្វីលីពីន អាចរស់នៅបានជាមធ្យម ៧២.៤៨ ឆ្នាំ
៧. ប្រជាជន ឥណ្ឌូនេស៊ី អាចរស់នៅបានជាមធ្យម ៧២.១៧ ឆ្នាំ
៨. ប្រជាជន មីយ៉ាន់ម៉ា អាចរស់នៅបានជាមធ្យម ៦៥.៩៤ ឆ្នាំ
៩. ប្រជាជន កម្ពុជា អាចរស់នៅបានជាមធ្យម ៦៣.៧៨ ឆ្នាំ
១០. ប្រជាជន ឡាវ អាចរស់នៅបានជាមធ្យម ៦៣.៥១ ឆ្នាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com