ជាតិ
ពីនេះ ពីនោះ
ដង្កូវនាង៣ថ្ងៃដេកម្តងហើយដេកម្តង១ថ្ងៃកន្លះ 18, Dec 2014 , 7:41 am
× សត្វដង្កូវនាង គឺជាប្រភពតែមួយគត់ ដែលសិប្បករចិញ្ចិមដើម្បីយកសសៃសូត្រ។ សំបុកដង្កូវនាងខ្មែរមានពណ៌មាស ខុសពីសំបុកដង្កូវនាងរបស់ប្រទេសផ្សេងៗដែលមានពណ៌ស។ ជាធម្មតា សិប្បករខ្មែរ ចិញ្ចិមដង្កូវនាងដាក់ក្នុងចង្អេរ និងត្រូវដាក់ទីកន្លែងដែលមានពន្លឺគ្រប់គ្រាន់ និងមានអនាម័យ។
សត្វដង្កូវនាង វាស៊ីស្លឹកមន ជាអាហារ។ ដង្កូវនាងដេក៣ថ្ងៃម្តងហើយដេកម្តងៗរយៈពេល១ថ្ងៃកន្លះ។ ដង្កូវនាងឲ្យផលបានជាសសៃសូត្រ ក្នុងរយៈពេល៤៥ថ្ងៃ។ មួយជីវិតដង្កូវនាងអាចបង្កកំណើតតែម្តងគត់ ពោលគឺមានអាយុតែ៤៥ថ្ងៃប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com