ពីនេះ ពីនោះ
សុខភាព៖ ហេតុអ្វី​បានជា​ស្ត្រី​មួយចំនួន មានការ​ឈឺចាប់ នៅពេល​រួមភេទ ?
30, Dec 2014 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
ការឈឺចាប់​នៅពេល​កំពុង​រួមភេទ (ឬ​គេ​អាច​ហៅ​វា​ថា​ជា Dyspareunia) ៨០ ភាគរយ​នៃ​មូលហេតុ​របស់​ស្ត្រី គឺជា​រឿង​ធម្មតា។ នេះ​អាចជា​លទ្ធផល​នៃ​ការថយចុះ​អ័រម៉ូន​ភេទ​របស់​ស្រី្ត ដែលនាំឱ្យ​មាន​ភាព​ស្ងួត​របស់​ទ្វារមាស អាច​បញ្ជាក់​ពី​វត្តមាន​នៃ​ផ្សិត ឬ​ឆ្លង​មេរោគផ្សេងៗទៀត ដូចជា​ជំងឺ​កាមរោគ រលាក​ប្លោកនោម ឬ​បង្ហួរនោម។ នៅក្នុង​ករណី​មួយចំនួន ការ​ទល់លាមក​រ៉ាំរ៉ៃ​ក៏​អាច​ដើរតួ​យ៉ាងសំខាន់​មួយ​ដែរ។ លក្ខខណ្ឌ​មួយចំនួន ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជាការ​រលាក​ទ្វារមាស គឺ​ការ​រលាក​នៅក្នុង​តំបន់​ណាមួយ​នៃ​ទ្វារមាស ហើយ​ភាគច្រើន ជាទូទៅ ជា​មូលហេតុ​ការឈឺចាប់​នេះ។


មួយ​ប្រភេទ​ផ្សេងទៀត​នៃ​ការឈឺចាប់​នេះ​គឺ ត្រូវបាន​គេ​ស្គាល់​ថា​ជា Vaginismus ដែល​បណ្តាលឱ្យ​មានការ​កន្ត្រាក់​ជាប់ ដោយ​មិនដឹង​ខ្លួន​នៃ​សាច់ដុំ​ក្នុង​ទ្វារមាស។ នៅក្នុង​ករណី​មួយចំនួនទៀត វា​អាច​មានការ​កន្ត្រាក់​ជាប់​យ៉ាងខ្លាំង ដែល​ធ្វើឱ្យ​ទ្វារមាស​បិទ​មិនឱ្យ​មានការ​ជ្រៀតចូល ដែល​នៅពេល​រួមភេទ វា​ធ្វើឱ្យមាន​ការឈឺចាប់​យ៉ាងខ្លាំង ឬ​ពេលខ្លះ​មិនអាច​ទៅរួច​ទៀតផង។ វា​ជា​ញឹកញាប់ មាន​ចាក់​ឬ​ស នៅក្នុង​របួស​ផ្លូវចិត្ត៕

ផ្តល់សិទ្ធិ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com