ជាតិ
ពីនេះ ពីនោះ
សង្គមជាតិ
មូលហេតុ និង​ផលវិបាក​នៃ​អំពើពុករលួយ
08, Jan 2015 , 11:20 am        
រូបភាព
អំពើពុករលួយ គឺជា​ការរំលោភ​អំណាច ដែល​ត្រូវ​បានផ្តល់​ឲ្យ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន។

នៅ​កម្រិត​បុគ្គល៖ មូលហេតុ​ចម្បង​នៃ​អំពើពុករលួយ​ត្រូវបាន​ទទួលស្គាល់​ជាទូទៅ​ថា គឺជា​ភាព​អាត្មានិយម​របស់​បុគ្គល បានន័យថា​បុគ្គលម្នាក់ៗតាម​ធម្មជាតិ​មាន​និន្នាការ​យកចិត្តទុកដាក់​ចំពោះ​ខ្លួនឯង មុន​គិតដល់​អ្នកដទៃ។

នៅ​កម្រិត​សង្គម៖ អំពើពុករលួយ​អា​ចក​តើ​ឡើង​ដោយសារ​កត្តា​ជាច្រើន​រួមមាន កង្វះ​គណនេយ្យភាព ភាពមិនច្បាស់លាស់​នៃ​ច្បាប់ យន្តការ និង​នីតិវិធី​ដែលមាន និង​ការអនុវត្ត​មិនមាន​ប្រសិទ្ធភាព​នៃ​ច្បាប់ យន្តការ និង​នីតិវិធី​ទាំងនោះ ក៏ដូចជា​ភាពទន់ខ្សោយ​នៃ​ប្រព័ន្ធ​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​នៅក្នុង​ស្ថាប័នរដ្ឋ និង​ឯកជន។

អំពើពុករលួយ​នាំមក​នូវ​ផលវិបាក​ជាច្រើន​ដល់​វិស័យសេដ្ឋកិច្ច អភិបាលកិច្ច និង​សង្គម​នយោបាយ។ ក្នុងនោះ​ផលវិបាក​ជាក់ស្តែង​រួមមាន ការថយចុះ​នៃ​ការវិនិយោគ កង្វះ​ប្រសិទ្ធភាព​ក្នុង​ការផ្តល់​សេវាសាធារណៈ ការប្រើប្រាស់​ធនធាន​មិនបាន​ត្រឹម​ត្រូវចំ​គោលដៅ អយុត្តិធម៌​សង្គម និង​កំណើន​នៃ​ភាពក្រីក្រ​ជាដើម៕

ប្រភព៖ ដកស្រង់ចេញពីសៀវភៅ​មធ្យម​សិក្សាទុតិយភូមិ ដែលផលិតរួមគ្នា​ដោយ​អង្គភាព​ប្រឆាំងអំពើពុករលួយ និង​ក្រសួង​អប់រំ។


© រក្សាសិទ្ធិដោយ thmeythmey.com