ជាតិ
ពីនេះ ពីនោះ
របៀប​បង្រៀន​អ្នក ឲ្យ​មាន​ថ្វីមាត់​ល្អ
28, Jan 2015 , 10:25 am        
រូបភាព
ដោយ: ថ្មីៗ
ពាក្យចាស់​ពោលថា របស់​ដែល​មើល​ចូលទៅ មិនមែនជា​ថ្វីមាត់​ទេ តែ​និយាយ​ចេញមក ទើប​ជា​ថ្វីមាត់ ហើយ​របស់​ដែល​អ្នក​ស្រូបយក មិនមែនជា​ថ្វីមាត់​ទេ ប៉ុន្តែ របស់​ដែល​អ្នក​បង្ហាញ​ចេញមក ទើប​ជា​ថ្វីមាត់​ដ៏​អស្ចារ្យ។ ដូចនេះ ថ្វីមាត់​ជា​សមត្ថភាព​ម្យ៉ាង ដែល​អ្នក​ត្រូវមាន​ក្នុងការ​រកស៊ី។ បើ​គ្មាន​វា​ទេ មុខរបរ​អ្នក​មិនអាច​ដំណើរការ​បានឡើយ ព្រោះ​វា​ជា​គន្លឹះ​សំខាន់បំផុត។ តើ​គួរ​ហ្វឹកហាត់​យ៉ាងណា ទើប​អាចមាន​ថ្វីមាត់​ល្អ​នោះ?


1.    ការរៀន​អាន​ឲ្យ​ស្ទា​ត់មាត់ មានន័យថា ត្រូវយក​អត្ថបទ​មួយចំនួន​មក​អាន​ឲ្យលឺៗ ហើយ​អាន​ឲ្យ​លឿន។ វា​មិន​ត្រឹមតែ​បង្កើន​ថ្វីមាត់​អ្នក​ទេ តែ​ថែមទាំង​អាច បង្កើន​ចំណេះដឹង​អ្នក​ទៀត។

2.    ត្រូវ​រៀន​អាន​នៅមុខ​កញ្ចក់ ដើម្បី​ហ្វឹកហាត់​កាយវិការ និង​ក្រសែរ​ភ្នែក​អ្នក ហើយ នៅពេលដែល​អ្នក​និយាយ​ជាមួយ​ភ្ញៀវ អ្នកនឹង​មិនមាន​ភាព​ភ័យខ្លាច។

3.    ពេលដែល​អ្នករៀន​ចេះ​អាន​លឿន​ហើយ អ្នក​ត្រូវតែ​រៀន​ចេះ​និយាយ​ពាក្យ​គួរសម និង​មិន​គំរោះគំរើយ។

4.    បន្ទាប់មក ត្រូវតែ​រៀន​ចេះ​ប្រឈមមុខ​នឹង​ភ្ញៀវ ដោយ​ហ៊ាន​និយាយ​ជាមួយ​ភ្ញៀវ​ដោយ​ក្លាហាន។

5.    ត្រូវ​រៀន​និយាយ​យ៉ាងណា ឲ្យ​ភ្ញៀវ​ពេញចិត្ត ហើយ​ទិញ​ផលិតផល​អ្នក នោះ​អ្នកនឹង​ជោគជ័យ​ហើយ។

ដូចនេះ អ្នក​អាច​រៀន​តាម​ចំនុច​ខាងលើ នោះ​អ្នក​នឹងមាន​ថ្វីមាត់​ដ៏​ពូកែ​មួយ៕

ផ្តល់សិទ្ធិ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com