ជាតិ
ពីនេះ ពីនោះ
​​​ន​យោ​បាយ​ជាតិ​
បក្សពួក និង​គ្រួសារនិយម​ធ្វើអោយ CPP បាត់បង់​ប្រជាប្រិយភាព!
30, Jan 2015 , 9:23 am        
រូបភាព
ដោយ: ថ្មីៗ
 

មាន​បញ្ហា​ជាច្រើន​ដែល​ធ្វើ​គណបក្ស​ប្រជាជន​កម្ពុជា​បាត់បង់​ប្រជាប្រិយភាព​ក្នុង​អាណត្តិ​ទី៥នេះ។ ក្នុងចំណោម​បញ្ហា​ទាំងនោះ បក្សពួកនិយម និង​គ្រួសារនិយម ក៏បាន​ទាញ​ប្រជាប្រិយភាព​គណបក្ស​មួយ​នេះ​អោយ​ធ្លាក់ចុះ​បន្តិច​ដែរ។


បក្សពួកនិយម និង​គ្រួសារនិយម​នៅតាម​ស្ថាប័ន​ក្រសួង បានធ្វើអោយ​មន្ត្រី​ផ្សេងទៀត​មិន​សប្បាយចិត្ត និង​មិន​ចូលរួម​ធ្វើ​ការងារ​នៅក្នុង​ក្រសួង​ទាំងនោះ។ ការតែងតាំង​តែ​បក្សពួក និង​ក្រុមគ្រួសារ​សាច់ញាតិ​របស់​ខ្លួន​ក៏​ទាញ​ទម្លាក់​ប្រជាប្រិយភាព​គណបក្ស​ដែរ។

ដូច្នេះ ដើម្បី​ទាញ​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឡើងវិញ ថ្នាក់ដឹកនាំ​គណបក្ស​គួរ​ចាប់ផ្តើម​ពិចារណា​រឿងនេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com