ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សុខភាព៖ កុមារឈឺពោះ គួរធ្វើដូចម្តេច? 30, Aug 2023 , 10:59 pm
×
- សូមទាក់ទងទៅឡានសង្គ្រោះបន្ទាន់ ប្រសិនបើកុមារមិនកម្រើក ឬខ្សោយពេកក្នុងការឈរ
- អោយពួកគេសម្រាក ជៀសវាងការធ្វើសកម្មភាពនានា ជាពិសេស ក្រោយពីការញ៉ាំ។
ព្យាបាលរោគសញ្ញា
- ផ្តល់ជាតិទឹក ដូចជាទឹកសុទ្ធ ទឹកផ្លែឈើ
- ជៀសវាងអាហារហឹរ និងកាហ្វេអ៊ីន ឬភេសជ្ជៈ ដែលមានជាតិស្ករ រហូតដល់ ៤៨ ម៉ោង ក្រោយពីរោគសញ្ញាបាត់ទៅវិញអស់
- ជំរុញកូនរបស់អ្នក អោយជុះលាមក
- សួរគ្រូពេទ្យ មុននឹងអោយថ្នាំ សម្រាប់ការឈឺពោះ។ ថ្នាំអាចរារាំង ឬធ្វើអោយការឈឺ កាន់តែអាក្រក់ទៅ។
នៅពេលណា ដែលគួរតែទាក់ទងទៅគ្រូពេទ្យ
សូមទាក់ទងទៅគ្រូពេទ្យភ្លាមៗ ប្រសិនបើកូនរបស់អ្នក មានបញ្ហាដូចខាងក្រោម ៖
- ឈឺជាប់នៅផ្នែកខាងស្តាំនៃពោះ ដែលអាចជារោគសញ្ញា នៃជំងឺរលាកខ្នែងពោះវៀន
- ឈឺតែមួយចំហៀងពោះ
- ឈឺពោះខ្លាំង ឬឈឺកាន់តែអាក្រក់ទៅៗ ឬឈឺដែលមិនបាត់ទៅវិញ ក្នុងរយៈពេល ២៤ ម៉ោង
- ឈឺ ឬតឹងពោះ នៅពេលដែលអ្នកសង្កត់ពោះ
- ពោះប៉ោង ឬពោះដែលរឹងនៅពេលប៉ះ
- ឈឺក្រលាន ឬឈឺ ឬហើមពងស្វាស
- គ្រុនក្តៅ ដែលមិនអាចពន្យល់បាន
- ក្អួត ឬរាគខ្លាំង
- ហូរឈាមពីគូថ
- ឈាមនៅក្នុងលាមក ឬកំអួត
- គ្រោះថ្នាក់ពោះថ្មី៕
© រក្សាសិទ្ធិដោយ thmeythmey.com