ជាតិ
ពីនេះ ពីនោះ
មនុស្ស​ជោគជ័យ​ក្នុង​ជីវិត​អនុវត្តន៍​គោលការណ៍​អ្វីខ្លះ?
06, Feb 2015 , 7:56 am        
រូបភាព
ដោយ: ថ្មីៗ
 

មនុស្សម្នាក់ៗតែងតែ​ប្រាថ្នា​ចង់​ទទួលបាន​ភាពជោគជ័យ​ក្នុង​ជីវិត​របស់​ពួកគេ។ ប៉ុន្តែ​ពួកគេ ខ្លះ​បានត្រឹមតែ​ចង់ និង​ខ្លះទៀត​បាន​ខិតខំ​ធ្វើការ​ដែរ នៅតែ​មិន​ទ​ទូល​បាន​ជោគជ័យ។ ហេតុអ្វី​បានជា​ពួកគេ​មិនអាច​ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត? ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត​ត្រូវតែ​អនុវត្តន៍​តាម​គោលការណ៍​ដូចខាងក្រោម​នេះ៖


១. ស្គាល់​ខ្លួនឯង៖ ជា​មនុស្ស​ដឹង​ពី​ចំណង់​ចំណូលចិត្ត ទេ​ព្យ​កោសល្យ ចំណុចខ្លាំង-ខ្សោយ​និង​គោលដៅ​ជីវិត​ខ្លួនឯង​ច្បាស់
. ទំនាក់ទំនង៖ ជា​មនុស្ស​ដែល​ចូលចិត្ត​រាប់រក និង​សេពគប់​មនុស្ស​ដទៃទៀត ដោយ​មិនមាន​គំនិត​ប្រកាន់វណ្ណៈ រើសអើង និង​មើលងាយ​ពួកគេ​ឡើយ
៣. ភាពជា​អ្នកដឹកនាំ៖ ជា​មនុស្ស​មានគំនិត​ច្នៃប្រឌិត និង​ចេញមុខ​ធ្វើ​ការងារ​ក្នុង​ក្រុម​យ៉ាងសកម្ម​ជាង​សមាជិក​ដទៃ ហើយ​ចូលចិត្ត​លើកទឹកចិត្ត ជាជាង​ស្តីបន្ទោស ឬ​ច្រណែន​គ្នា​ជាមួយនឹង​សមាជិក​ក្រុម
៤. រៀនសូត្រ និង​បង្រៀន​អ្នកដទៃ៖ ជា​មនុស្ស​ចូលចិត្ត​រៀនសូត្រ​ពី​មនុស្ស​ដែល​ជោគជ័យ​ក្នុង​ជីវិត ហើយ​ចែករំលែក​បទពិសោធន៍ និង​បង្រៀន​អ្នកដទៃ​ឲ្យ​ទទួលជោគជ័យ​ដូច​ខ្លួនឯង​អីចឹង​ដែរ។ ល៕



© រក្សាសិទ្ធិដោយ thmeythmey.com