ជាតិ
ពីនេះ ពីនោះ
តើ​ពាក្យ «សម្ភារៈ, សម្ភារ» មួយណា​ត្រឹមត្រូវ?
08, Feb 2015 , 7:33 am        
រូបភាព
ដោយ: ថ្មីៗ
 

មនុស្ស​ស្ទើរ​គ្រប់គ្នា ច្រើនតែ​សរសេរ​ពាក្យ​នេះ​មាន​យុគលពិន្ទុ (ចំណុច​ពីរ​ទន្ទឹមគ្នា) គឺ​សរសេរ​ជា «សម្ភារៈ» ដែលជា​ពាក្យ​ខុស​ទៅវិញ។ មួយវិញទៀត ភាគច្រើន​មនុស្ស​ប្រើពាក្យ​នេះ​តែ​ក្នុងន័យ​ជា គ្រឿង​ប្រើប្រាស់ ឬ​របស់របរ​ប្រើប្រាស់​ប៉ុណ្ណោះ។ ប៉ុន្តែ​ពាក្យ​នេះ​ក៏​ប្រើ​ក្នុងន័យ​ជា ការកសាង​បុណ្យ​កុសល, បារមី និង​អំណាច​ផងដែរ។


នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «សម្ភារ»មិនមាន​យុគលពិន្ទុ​ឡើយ។ហើយ​ពាក្យ​នេះ​ជា​នាម មានន័យថា ការ​សន្សំ, ការ​សាង​សន្សំ​កុសល, តេជះ, អំណាច, ដែល​ត្រូវ​ផ្សំ​ជាមួយគ្នា, គ្រឿងផ្សំ,។ ល។ ឧទាហរណ៍៖ គ្រឿង​សម្ភារ, ដោយសារ​សម្ភារ (ដោយសារ​អំណាច), ម្លប់​សម្ភារ (ម្លប់​តេជះ, ម្លប់​បុណ្យ), គ្រឿង​ប្រើប្រាស់។ ល៕  

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com