ជាតិ
ពីនេះ ពីនោះ
កំណាព្យ៖ ខូច​ដូច​តែ​គ្នា
08, Feb 2015 , 3:00 pm        
រូបភាព
ដោយ: ថ្មីៗ

                          (បទ​កាកគតិ)

- អ្នកធំ អ្នកតូច    គឺ​ឌា​តែ​ខ្នូ​ច
 ខូច​ដូច​តែ​គ្នា ធំ​អាង​បុណ្យស័ក្តិ​
 ឋានៈ​ទ្រព្យា តូចតាច​នោះ​វា
              នាំគ្នា​ខូច​ដែរ។


- អ្នកធំ អ្នកតូច         បើ​នឹង​ខិលខូច 
  គឺ​ខូច​តាម​ខ្សែ         បន្លំ​ស៊ី​សូក        
  សំណូក​ហូរហែ      ព្រោះ​អាង​គ្នា​ដែរ
             តាម​ខ្សែ​មិន​ក្រែង។

- ខ្លះ​អាង​អំណាច     យក​ច្បាប់​កម្លាច
  ​គំរាម​គេឯង            ទោះ​អ្នកតូច​ត្រូវ
  កុំ​សូវ​មក​ខែង        បើ​ហ៊ាន​សម្ញែង
            ច្បាស់​ជា​ខ្លោច​ប្រាណ។

- ឯ​អ្នកតូច​ខ្លះ         គំនិត​ផ្តេសផ្តាស
  គិតតែ​រំខាន          អាង​លើ​មេ​ស្លូត 
  រ​ប៉ូ​ចឥត​ស្រាន្ត    ត្រូវ​ខុស​ប៉ុន្មាន
            តវ៉ា​មិន​ស្វាង។

- អ្នកធំ-អ្នកតូច      ម្តេច​មិន​ឈប់​ខូច
  ខំប្រឹង​កសាង      ស្នាដៃ​ការងារ
  ពុះពារ​ឈប់​អាង   អំណាច​គ្រប់យ៉ាង
             រួបរួមសាមគ្គី៕

  និពន្ធ​ដោយ៖ វិឆ័យ សុ​ភី
           


© រក្សាសិទ្ធិដោយ thmeythmey.com