ជាតិ
សង្គមជាតិ
ស.ស.យ.ក ចុះអនុស្សារណៈនិងក្រុមប្រឹក្សាយុវជនម៉ាឡេស៊ីលើកកម្ពស់វិស័យអប់រំ 26, Feb 2015 , 4:47 pm
រូបភាព៖ សហភាពសហព័ន្ធយុវជនកម្ពុជា
× សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានចុះអនុស្សារណៈយោគយល់ជាផ្លូវការ និងក្រុមប្រឹក្សាយុវជនម៉ាឡេស៊ី។ អនុស្សារណៈនេះធ្វើឡើងក្នុងគោលដៅ ផ្តោតទៅលើការអប់រំ និងការផ្សព្វផ្សាយពីសុខមាលភាពប្រជាពលរដ្ឋ រវាងភាគីទាំងពីរ។
យោងតាមទំព័រហ្វេសប៊ុករបស់ខ្លួន សហភាពសហព័ន្ធយុវកម្ពុជា ដែលមានលោក ហ៊ុន ម៉ានី ជាប្រធាន និងលោក Ghadafijamal Bin Jamaludin ជាប្រធានក្រុមប្រឹក្សាយុវជនម៉ាឡេស៊ី បានចុះអនុស្សារណៈយោគយល់រវាងគ្នា កាលពីល្ងាចថ្ងៃទី២៥ ខែកុម្ភៈម្សិលមិញ នៅទីស្នាក់ការ ស.ស.យ.ក រាជធានីភ្នំពេញ។ អនុស្សារណៈដែលផ្តោតលើការងារអប់រំ សុខភាព ដល់ប្រជាជននៅតាមសហគមន៍ក្រីក្រ ឲ្យដឹងយល់កាន់តែច្បាស់ពីការរស់នៅស្អាត ហូបស្អាតជាដើម។
បើតាមការបញ្ជាក់ពី ស.ស.យ.ក រហូតមកដល់ពេលនេះ ខ្លួនបានចុះអនុស្សារណៈយោគយល់ជាមួយបណ្តាប្រទេសចំនួន៤ មកហើយ ក្នុងនោះមានប្រទេសរុស្ស៊ី ចិន សឹង្ហបុរី វៀតណាម និងចុងក្រោយគឺប្រទេសម៉ាឡេស៊ី។ ក្រៅពីនោះ ក៏មានអង្គការ ក្រុមហ៊ុន ជាតិ និងអន្តរជាតិមួយចំនួនទៀតផងដែរ ក្នុងនោះក៏មានគណៈកម្មការជាតិវាយតម្លៃទីក្រុងស្អាត គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com