ពីនេះ ពីនោះ
តើ​ពាក្យ «ឧស្សាហៈ, ឧស្សាហ៍» មួយណា​ត្រូវ?
08, May 2015 , 7:45 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ភាគច្រើន​តែងតែ​គិតថា ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «ឧស្សាហ៍» មិនដែល​សរសេរ​ជា «ឧស្សាហៈ» ឡើយ។ បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​នេះ អាច​សរសេរ​បាន​ទាំងពីរ គឺ​សរសេរ​ជា«ឧស្សាហៈ» ឬ «ឧស្សាហ៍»ក៏បាន។ ពាក្យ​នេះ​ជា​នាម មានន័យថា សេចក្តី​ឱហាត, សេចក្តី​ខ្មីឃ្មាត​ឬ​សង្វាត, ការ​ខំប្រឹង​មិន​ខ្ជិល, មិន​ច្រអូស។ ឧទាហរណ៍៖ មាន​ឧស្សាហៈ, មាន​ឧស្សាហ៍​ធ្វើការ។ ល៕


[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]

© រក្សាសិទ្ធិដោយ thmeythmey.com