ពីនេះ ពីនោះ
នៅក្នុង​ប្រទេស​រំដួល អ្នក​ថ្មើរជើង​ត្រូវបាន​គេ​មើលងាយ!
07, May 2015 , 8:30 pm        
រូបភាព
 
នៅក្នុង​ប្រទេស​ជឿនលឿន​គោរព​ច្បាប់​ចរាចរណ៍ អ្នក​ថ្មើរជើង​ត្រូវបាន​គេ​គោរព និង​អោយ​តម្លៃ​តាមរយៈ​ការសាងសង់​ស្ពាន​លើ​អាកាស ឬ​រក្សា​កន្លែង​ធ្វើដំណើរ​ទុក​សម្រាប់​ពួកគេ​នៅលើ​ថ្នល់។

នៅក្នុង​ប្រទេស​ជឿនលឿន​ដដែល នៅពេល​អ្នក​ថ្មើរជើង​ឆ្លងកាត់​ផ្លូវម្តងៗ អ្នកបើកបរ​យាន្ត​ជំ​និៈ​គ្រប់​ប្រភេទ​តែងតែ​ទុក​អាទិភាព​ជូន​អ្នក​ថ្មើរជើង។ អ្នក​ថ្មើរ​ជើងមាន​ចិញ្ចើមផ្លូវ​សម្រាប់ធ្វើ​ដំណើរ ឬ​មាន​ផ្លូវ​ឆ្លងកាត់​ខាងលើ​អាកាស​ខ្វាត់ខ្វែង​សម្រាប់ធ្វើ​ដំណើរ។

ងាក​ទៅ​មើល​ប្រទេស​រំដួល​វិញ ចិញ្ចើមផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង​ធ្វើដំណើរ​ត្រូវបាន​ឈ្មួញ​ម្ចាស់ផ្ទះនីមួយៗយកទៅ​ធ្វើ​អាជីវកម្ម​អស់។ ពេល​ឆ្លងកាត់​ផ្លូវម្តងៗ អ្នកបើកបរ​នៃ​ប្រទេស​រំដួល​មិនដែល​ខ្វាយខ្វល់​ពី​អ្នក​ថ្មើរជើង​ឡើយ។

អ្នកធ្វើដំណើរ​ខ្លះ​ទើប​មកពី​ជនបទ មិនចេះ​របៀប​ឆ្លងផ្លូវ ត្រូវ​រង់ចាំ១ម៉ោង​ទើប​ហ៊ាន​ឆ្លងផ្លូវ។ ចំណែកឯ​អ្នកបើកបរ​នៃ​ប្រទេស​រំដួល​វិញ មិន​ខ្វល់។ ងាក​ទៅ
ខាង​អាជ្ញាធរ​នៃ​ប្រទេស​រំដួល​វិញ មិនទាន់​កសាង​ស្ពានតូចៗឆ្លងកាត់​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង​នៅឡើយ​ទេ។ សូម្បីតែ​ភ្លើងស្តុប​ហ្នឹង​ក៏​មិនទាន់មាន​គ្រប់កន្លែង​ផង។ នេះហើយ គឺជា​ការលំបាក​របស់​អ្នក​ថ្មើរជើង​នៅក្នុង​ប្រទេស​រំដួល តែ​គ្មាន​នរណា​ចាប់អារម្មណ៍​ឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com