ពីនេះ ពីនោះ
តើ​គួរ​ធ្វើ​ដូចម្តេច ទើប​អាចឲ្យ​កូន​ចៀសផុតពី​ជំងឺផ្លូវចិត្ត​?
09, May 2015 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
 
1.    អ្នក​ត្រូវតែ​ឱ្យ​កូន​ស្គាល់ ពី​ចំណុចខ្សោយ ឬ​ចំណុចខ្លាំង​របស់គេ តើ​អ្វីដែល​គេ​អាចធ្វើ ឬ​មិន​អាចធ្វើ ដូចនេះ ទើប​ពេលដែល​គេ​បរាជ័យ គេ​មិនសូវ​អាច​កើត​ជំងឺផ្លូវចិត្ត។

2.    អ្នក​ត្រូវតែ​បង្រៀន​កូន ឱ្យ​ចេះ​ស្តាប់​គំនិត​របស់​អ្នកដទៃ និង​ចេះ​គោរព​អ្នកដទៃ ទើប​គេ​មាន​មិត្ត​ច្រើន នោះគេ​នឹង​អាច​ចៀស​ផុតពី​ជំងឺផ្លូវចិត្ត។
3.    ត្រូវតែ​ឱ្យគេ​រៀន​ចេះ គ្រប់គ្រង​អារម្មណ៍​របស់ខ្លួន ចេះ​បន្ធូរ​អារម្មណ៍ ទើប​ល្អ ចំពោះ​ផ្លូវចិត្ត។
4.    អ្នកជា​ឳ​ពុក​ម្តាយ ត្រូវតែ​ចេះ​ស្តាប់ និង​គាំទ្រ​គំនិត​របស់​កូន ទើប​មិន​ធ្វើឱ្យ​កូន អន់ចិត្ត ព្រោះ​បើ​កូន​អន់ចិត្ត​យូរ គេ​នឹង​អាច​កើត​ជំងឺផ្លូវចិត្ត​យ៉ាង​ងាយ៕

ផ្តល់សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com