ពីនេះ ពីនោះ
សុខភាព៖ មាន​រដូវ ហេតុអ្វី​ខ្ញុំ​មួរ​ម៉ៅ?
09, May 2015 , 12:00 pm        
រូបភាព
ដោយ: ថ្មីៗ

 
អ្នក​ក៏​ប្រហែលជា​ធ្លាប់​ដឹង​មក​ហើយពី​ស្ត្រី  ដែល​ពួកគេ​តែងតែ ចូលចិត្ត​រអ៊ូរទាំ ងាយ​ទទួល​អារម្មណ៍​ភ័យខ្លាច និង មាន​អារម្មណ៍​ឆាប់​ប្រែប្រួល ក្នុងកំឡុងពេល​ដែល​ពួកគេ​មក​រដូវ​របស់​ពួកគេ។ ទាំងនេះ​ត្រូវបាន​គេ​ហៅថា​ជា រោគសញ្ញា​នៃ​វដ្ត​រដូវ (Premenstrual Syndrome)  ដែល​បណ្តាលមកពី​អ័រម៉ូន​មួយចំនួន ដែល​វា​បញ្ចេញ​ក្នុងពេលដែល​អ្នក​មករ​ដូ​វ។ ស្រី្ត​ខ្លះ​ក៏មាន​អារម្មណ៍​ប្រែប្រួល ហើយ​ស្ត្រី​ខ្លះទៀត​ក៏​មិនមាន​អារម្មណ៍​ប្រែប្រួល ក្នុងពេល​ការ​មក​រដូវ​របស់​ពួកគេ។


 «រោគសញ្ញា​នៃ​វដ្ត​រដូវ» គឺ​វា​បានធ្វើឱ្យ​ប៉ះពាល់​ទៅលើ​ផ្លូវចិត្ត ដូចជា អារម្មណ៍​ឆាប់​ខឹង និង ការមិនសប្បាយចិត្ត ក៏ដូចជា​ប៉ះពាល់​ទៅលើ​ផ្លូវកាយ ដូចជា មានការ​ហើមពោះ ការឡើង​រឹង​នៃ​សុដន់ ឬ ទល់លាមក។

ប្រសិនជា​អ្នកមាន​រោគសញ្ញា​នៃ​វដ្ត​រដូវ វា​ជា ការសំខាន់ ដែល​អ្នក​ត្រូវ​សំរាក​ឱ្យបាន​គ្រប់គ្រាន់ គួរ​ជៀសវាង​ការ​ញុំ​ា​កាហ្វេ​អ៊ី​ន និង ព្យាយាម បរិភោគ អាហារ​ដែល មានកំ​រិត​សូ​ដ្យូ​ម​ទាប។  អំបិល គឺអាច ធ្វើឱ្យ​អ្នក​ហើមពោះ​កាន់តែខ្លាំង​ឡើង​បន្ថែមទៀត។ ប្រសិនជា ការផ្លាស់ប្តូរ​ទំលាប់​នៃ​ការរស់នៅ​របស់​អ្នក នៅតែ​មិនបាន​ផល អ្នក​គួរ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​ជួយ​បន្ធូរបន្ថយ រោគសញ្ញា​នៃ​វដ្ត​រដូវ​នេះ៕

ផ្តល់សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com