ពីនេះ ពីនោះ
ប្រចៀវ ចូលចិត្ត​រស់នៅ​ជា​ក្រុម​រហូតដល់​រាប់ពាន់​ក្បាល
09, May 2015 , 2:00 pm        
រូបភាព
ដោយ: ថ្មីៗ


ភិនភាគ៖ វា​ជាស​ត្វ​ប្រចៀវ​ដែលមាន​ត្រចៀក​ធំជាងគេ នៅក្នុង​អំបូរ​របស់​វា និង​មាន​ពណ៌ផ្សេងៗគ្នា។ ជាទូទៅ វា​មាន​ពណ៌​ត្នោត​ចាស់​នៅ​ផ្នែក​ខាងលើ និង​មាន​ពណ៌​ស្រាល​ជាង​នៅ​ផ្នែក​ខាងក្រោម។ សត្វ​ឈ្មោល​មាន​ពុកមាត់​ពណ៌​ត្នោត។ ចំណែក​ភ្នាស​ស្បែក​ស្លាប​ទាំងពីរ​មាន​រោម​តិច ហើយ​ផ្នែក​ចុងកន្ទុយ​មាន​រោមវែង។


ជីវសាស្ត្រ៖ វា​ជាស​ត្វ​ចូលចិត្ត​រស់នៅ​តាម​រូងភ្នំ តាម​ដំបូលផ្ទះ និង​ស៊ី​សត្វល្អិត​ដែល​ហើរខ្ពស់ៗ និង​នៅក្បែរ​តំបន់​ព្រៃ។ វា​រស់នៅ​ជា​ក្រុម​រហូតដល់​រាប់ពាន់​ក្បាល។

រប៉ាយ​រស់នៅ៖ ប្រភេទ​នេះ​មាន​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុងប្រទេស​កម្ពុជា។ វា​មាន​ផងដែរ​នៅ​ប្រទេស​ឥណ្ឌា ឥណ្ឌូចិន និង​ប្រទេស​ថៃ។

ស្ថានភាព​អភិរក្ស៖ ជា​ប្រភេទ​មាន​ដោយ​បង្គួរ និង​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (LC) ជា​ប្រភេទ​ងាយ​រងគ្រោះ​តិចតួច​នៅលើ​ពិភពលោក៕


© រក្សាសិទ្ធិដោយ thmeythmey.com