ពីនេះ ពីនោះ
សុខភាព៖ មិនដែលមានរដូវសោះ អាចមានផ្ទៃពោះទេ? 10, May 2015 , 12:00 pm
×
ប្រាកដណាស់ ក្មេងស្រីមួយចំនួនអាចមានផ្ទៃពោះ មុននឹងគាត់មានរដូវដំបូង។
ការមានផ្ទៃពោះ ត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្ទុះពងស៊ុតរបស់ស្ត្រី។ ដោយសារតែក្មេងស្រីអាចផ្ទុះពងស៊ុតមុននឹងមានរដូវដំបូងរបស់ពួកគេ ដូចនេះ វាអាចទៅរួចដែលនាងអាចមានផ្ទៃពោះនោះ។
ការមានផ្ទៃពោះ គឺមិនមែនជាការព្រួយបារម្ភតែមួយអំពីការរួមភេទនោះទេ ជាពិសេស ការរួមភេទដែលមិនបានការពារ អ្នកក៏អាចមានហានិភ័យនៃការមានជំងឺកាមរោគផងដែរ។ ការមិនរួមភេទ គឺជាមធ្យោបាយតែមួយគត់ ដែលការពារជំងឺកាមរោគបាន ១០០ ភាគរយ ឬការមិនចង់បានកូន ប៉ុន្តែ ការប្រើស្រោមអនាម័យ គឺជាមធ្យោបាយល្អបន្ទាប់។ ស្រោមអនាម័យ គឺជាមធ្យោបាយការពារតែមួយ ដែលការពារប្រឆាំងនឹងជំងឺកាមេរោគ ប៉ុន្តែ វាក៏មិនជាមធ្យោបាយល្អប៉ុន្មាន ជាងមធ្យោបាយការពារដទៃពីការមានផ្ទៃពោះផងដែរ។ ក្មេងស្រី អាចការពារបានល្អបំផុត ប្រសិនបើពួកគេប្រើស្រោមអនាម័យគ្រប់ពេលដែលពួកគេរួមភេទ ប៉ុន្តែ ក៏អាចប្រើថ្នាំគ្រាប់ ដើម្បីការពារបានផងដែរ។
ប្រសិនបើអ្នកធ្លាប់រួមភេទ ឬអ្នកកំពុងតែគិតអំពីការរួមភេទ សូមពិគ្រោះជាមួយនឹងគ្រូពេទ្យអំពីជម្រើសនៃការការពារ និងធ្វើតេស្តរកមើលជំងឺកាមរោគជាដើម។
ប្រសិនបើអ្នកធ្លាប់បានធ្វើការរួមភេទដោយមិនបានការពារ បែកស្រោមអនាម័យ ឬអ្នកបានប្រើថ្នាំគ្រាប់ពន្យារកំណើត ប៉ុន្តែ មានឃើញមានរដូវ សូមទៅជួបនឹងគ្រូពេទ្យភ្លាមៗ ដើម្បីធ្វើតេស្តចំពោះការមានផ្ទៃពោះ និងជំងឺកាមរោគ៕
ផ្តល់សិទ្ធិដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com