ពីនេះ ពីនោះ
វិធីធ្វើឱ្យកូនរបស់អ្នក មិនស្អិតជាប់ ជាមួយទូរទស្សន៍ 12, May 2015 , 3:24 pm
×
មានកូនក្មេងជាច្រើន តែងតែអង្គុយជាប់នៅមុខទូរទស្សន៍ជានិច្ច ហើយមិនព្រមធ្វើអ្វីឡើយ សូម្បីតែការងាររៀនសូត្រ ក៏មិនខ្វល់ដែរ។ ដូចនេះ តើអ្នកគួរធ្វើដូចម្តេច ទើបអាចផ្តាច់កូនចេញពីទូរទស្សន៍បាននោះ?
1. អ្នកត្រូវកំណត់ពេលវេលានៃការមើល មានន័យថា តើកូនអាចមើលប៉ុន្មានម៉ោងក្នុងមួយថ្ងៃ ដើម្បីចៀសវាងគេមើលច្រើនពេក។
2. អ្នកអាចយកតេឡេទូរទស្សន៍លាក់ទុក ដើម្បីកុំឱ្យកូនឃើញ ទើបគេមិនមើលទូរទស្សន៍។
3. កុំដាក់ទូរទស្សន៍ ក្នុងបន្ទប់កូនអ្នកឱ្យសោះ។
4. ជាពិសេស នៅពេលដែលអ្នករវល់ អ្នកមិនត្រូវបើកទូរទស្សន៍ ទុកឱ្យកូនមើលនោះទេ អ្នកអាចយកប្រដាប់ប្រដារលេងផ្សេងៗ ទុកឱ្យគេលេង។
5. អ្នកត្រូវតែធ្វើជាគម្រូល្អដល់គេ គឺមិនត្រូវមើលទូរទស្សន៍ឡើយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com