ពីនេះ ពីនោះ
តើ​គួរ​ធ្វើ​ដូចម្តេច ទើប​អាច​ការពារ​កូន ពី​ជំងឺឆ្លងផ្សេង?
07, Jun 2015 , 7:05 am        
រូបភាព
ដោយ: ថ្មីៗ

១.    អ្នក​ត្រូវតែ​ប្រាប់​កូន ឲ្យ​ឧស្សាហ៍​លាងដៃ ដូចជា មុនពេល​បាយ ក្រោយ​ពេលបាយ ឬ​ក្រោយពេល​ចូល​បន្ទប់ទឹក​រួច ហើយ​ត្រូវតែ​លាង​នឹង​សាប៊ូ ទើប​អាច​កំចាត់​មេរោគផ្សេងៗបាន។


២.    អ្នក​ត្រូវតែ​ឲ្យកូន​ពាក់​ម៉ាស់ នៅក្នុង​ហ្វូងមនុស្ស​ច្រើន ហើយ​បើ​នៅ​សាលារៀន មាន​នរណាម្នាក់​ផ្តាសាយ អ្នក​គួរតែ​ឲ្យ​កូន​ពាក់​ម៉ាស់​ទៅ​រៀន។

៣.    មិន​ត្រូវឲ្យ​នរណាម្នាក់ មក​ប៉ះ​មុខ​កូន និង​មាត់​របស់​កូន​ទេ ព្រោះ​ងាយ​មាន​ជំងឺឆ្លង​ណាស់។

៤.    អ្នក​ត្រូវតែ​ឲ្យ​កូន​បរិភោគ​អាហារ ដែលមាន​សារធាតុចិញ្ចឹម ដូចជា បន្លែ និង​ផ្លែឈើ​ជាដើម ព្រោះ​វា​អាច​ការពារ​កូន​អ្នក​បាន។

៥.    ហើយ​ការហាត់​ប្រាណ ក៏​សំខាន់​ណាស់ដែរ៕

ផ្តល់​សិទ្ធិ​ដោយ៖ www.health.com.kh




© រក្សាសិទ្ធិដោយ thmeythmey.com