ពីនេះ ពីនោះ
ហេតុអ្វី​បានជា​មនុស្ស​សម្រេច​កាម​ដោយ​ខ្លួនឯង?
07, Jun 2015 , 8:00 pm        
រូបភាព
ដោយ: ថ្មីៗ

បន្ថែម​ពីលើ​អារម្មណ៍​ដែល​ល្អ, ការជួយ​ខ្លួនឯង​គឺជា​មធ្យោបាយ​ល្អ​មួយ​ដើម្បី​បន្ថយ​សម្ពាធ​នៃ​ផ្លូវភេទ​ដែល​អាច​កើតមានឡើង​ជាច្រើនលើក​ច្រើនសារ ជាពិសេស​ចំពោះ​អ្នក​ដែល​មិនមាន​ដៃគូរ ឬ​អ្នក​ដែល​ដៃគូរ​មិនមាន​បំនង ឬ​មិនអាច​រួមភេទ​បាន។


ការជួយ​ខ្លួនឯង​ក៏​ផ្តល់នូវ​សុវត្ថិភាព​ចំពោះ​អ្នក​ដែល​មិនមាន​បំនង​ចង់បាន​កូន និង​គ្រោះថ្នាក់​នានា​ដោយសារ​ជំងឺ​កាមរោគ​ផងដែរ។ វា​ក៏​ជា​រឿង​សំខាន់​នៅពេលដែល​បុរស​ត្រូវតែ​ផ្តល់​គម្រូ​នៃ​ទឹកកាម ឬ​បរិច្ចាក​មេជី​វិត​ឈ្មោល​នោះ។ នៅពេលដែល​ការប៉ះពាល់​ដល់​សមត្ថភាព​ផ្លូវភេទ កើតមានឡើង​នៅពេល​ពេញវ័យ, ការជួយ​ខ្លួនឯង​អាច​ត្រូវ​បានចេញ​វេជ្ជបញ្ជា​ដោយ​គ្រូពេទ្យ​ឯកទេស​ខាង​ផ្លូវភេទ​ដើម្បី​អនុញ្ញាតអោយ​មនុស្ស​ទទួល​បាន​នូវ​ចំនុចកំពូល (ជារឿយៗចំពោះ​ស្ត្រី) ឬ​ពន្យារ​ការ​ដល់​ចំនុចកំពូល (ជារឿយៗចំពោះ​បុរស)៕

ផ្តល់​សិទ្ធិ​ដោយ​៖ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com