ពីនេះ ពីនោះ
តើអ្នកគួរធ្វើដូចម្តេច ដើម្បីមានទំនាក់ទំនងល្អ ជាមួយអតិថិជន? 10, Jun 2015 , 3:53 pm
× ការមានទំនាក់ទំនងល្អ ជាមួយភ្ញៀវ គឺជាចំណុចដែលសំខាន់ណាស់ ក្នុងមុខរបរអ្នក ដូចនេះតើអ្នក គួរធ្វើដូចម្តេចទៅ?
1. ដំបូង អ្នកត្រូវតែដឹងពីគោលដៅ របស់ភ្ញៀវជាមុនសិន តើភ្ញៀវត្រូវការអ្វី ទើបងាយស្រួលណែនាំ។
2. អ្នកមិនត្រូវមានចិត្តលំអៀង រវាងអតិថិជនចាស់ និងថ្មីនោះទេ ត្រូវតែបំរើឱ្យស្មើភាពគ្នា ទើបអតិថិជនពេញចិត្តនឹងអ្នក។
3. ត្រូវតែយកចិត្តទុកដាក់ ស្តាប់អតិថិជនអ្នក មិនត្រូវសួរគេពីសំណួរ ដែលគេទើបតែនិយាយរួចនោះទេ។
4. អ្នកគួរតែឧស្សាហ៍ Call ទៅសួរ ពីផលិតផលដែលអតិថិជនបានប្រើរួច ថាតើវាល្អ ឬមិនល្អប្រើ ដើម្បីឱ្យគេសប្បាយចិត្តដោយគិតថា អ្នកយកចិត្តទុកដាក់ចំពោះគេ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com