ពីនេះ ពីនោះ
ទស្សនៈ​ខុសគ្នា​រវាង​អ្នកមាន និង​អ្នកក្រ
12, Jun 2015 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
ការគិត​នេះហើយ​ទើប​ធ្វើ​ឲ្យ​យើង មាន​អារម្មណ៍ ឥរិយាបថ ទម្លាប់ សកម្មភាព ការងារ​ខុសគ្នា និង​ទទួលលទ្ធផល​ខុសគ្នា។ ខាងក្រោម​នេះ​ជា​ទស្សនៈ​ខុសគ្នាខ្លះៗ រវាង​អ្នកមាន និង​អ្នកក្រ។

ទស្សនៈ​ទី១៖
អ្នកក្រ​គិតថាៈ ខ្ញុំ​មិន​ចង់​មានបាន​អ្វី​ទេ សុំ​ត្រឹមតែ​ហូប​បាន​ទៅហើយ
អ្នកមាន​គិតថាៈ ខ្ញុំ​មិន​ចង់បាន​ត្រឹមតែ​ហូប​ទេ តែ​ខ្ញុំ​ចង់​មានបាន​រហូតដល់​សល់​ទៀតផង

ទស្សនៈ​ទី២៖
អ្នកក្រ​គិតថាៈ នៅពេលដែល​កូន​ទា​ទិញ​របស់ទំនើប ថ្លៃៗ ល្អៗ គាត់​តែងតែ​និយាយថា« កុំ​ចង់បាន​ធំ​ពេក​កូន យើង​គ្មាន​លទ្ធភាព​ទេ​កូន»
អ្នកមាន​គិតថាៈ តែងតែ​ណែនាំ និង​និយាយ​លើកទឹកចិត្ត​កូន ឲ្យ​ចង់បាន​របស់​ល្អ ថ្លៃ ទំនើប​ហើយ​ប្រាប់ថា «កូន​មានលទ្ធភាព​ទិញ​វា​បាន តែ​កូន​ត្រូវ​ប្រឹង​រកលុយ»

ទស្សនៈ​ទី៣៖
អ្នកក្រ​គិតថាៈ «ត្រូវខិតខំ​រៀនសូត្រ​ឲ្យ​ខ្លាំងពូកែ​បាន​ពិន្ទុ​ល្អ សញ្ញាបត្រ​ខ្ពស់ ហើយ​ស្វែងរក​ការងារ​នៅ​ក្រុមហ៊ុន​ណា ដែលមាន​ស្ថិរភាព និង​ទទួលបាន​ប្រាក់ខែ​ច្រើន ហើយ​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​នោះ​ចុះ»
អ្នកមាន​គិតថាៈ « ត្រូវខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ឲ្យ​ពូកែ មានចំណេះដឹង​ខ្ពស់ ហើយ​ស្វែងរក​ក្រុមហ៊ុន​ណា ដែលមាន​ស្ថិរភាព សុវត្ថិភាព ហើយ​ដឹកនាំ​ក្រុមហ៊ុន​នោះ​ចុះ»

ទស្សនៈ​ទី៤៖
អ្នកក្រ​គិតថាៈ ការស្រលាញ់​លុយ​ជា​ឬ​សគល់​នៃ​សេចក្តី​អាក្រក់​ទាំងឡាយ
អ្នកមាន​គិតថាៈ ការខ្វះ​លុយ​ជា​ឬ​សគល់​នៃ​សេចក្តី​អាក្រក់​ទាំងឡាយ

ទស្សនៈ​ទី៥៖
អ្នកក្រៈ តែងតែ​និយាយ​ហាមឃាត់​កូន មិន​ឲ្យ​និយាយ​រឿង​លុយកាក់​នៅពេល​ហូបបាយ
អ្នកមានៈ​តែងតែ​ឲ្យ​កូន​និយាយ​រឿង​លុយកាក់​គ្រប់ពេលវេលា ឲ្យ​តែមាន​ឱកាស

ទស្សនៈ​ទី៦៖
អ្នកក្រៈ ចូលចិត្ត​ធ្វើ​ខ្ញុំ​កញ្ចះ​នៃ​ការងារ​អ្នកដទៃ ហើយ​ចូលចិត្ត​ធ្វើ​ចៅហ្វាយនាយ​នៃ​ការងារ​របស់ខ្លួន
អ្នកមានៈ ចូលចិត្ត​ធ្វើ​ខ្ញុំ​កញ្ចះ​នៃ​ការងារ​របស់​ខ្លួនឯង និង​ធ្វើ​ចៅហ្វាយនាយ​នៃ​ការងារ​របស់​អ្នកដទៃ

ទស្សនៈ​ទី៧៖
អ្នកក្រៈ ពេល​មាន​លុយ​ក្នុង​ដៃ យើង​ត្រូវ​រក្សាទុក​ឲ្យ​បាន​គង់វង្ស កុំ​មាន​ភាព​ប្រថុយប្រថាន​ឲ្យ​សោះ
អ្នកមានៈ ពេល​មាន​លុយ​ក្នុង​ដៃ យើង​ត្រូវ​រៀន​របៀប​ប្រើប្រាស់​លុយ និង​គ្រប់គ្រង​ភាព​ប្រថុយប្រថាន​ឲ្យ​បានល្អ

ទស្សនៈ​ទី៨៖
អ្នកក្រៈ ជឿថា​ការធ្វើការ​ឲ្យ​រដ្ឋ ប្រាកដជា​នឹង​បានទទួល​ការថែទាំ​ពី​រដ្ឋ​មកវិញ នៅពេល​ចូលនិវត្តន៍
អ្នកមានៈ ការធ្វើការ​ឲ្យ​រដ្ឋ ហើយ​រំពឹងថា​រដ្ឋ​នឹង​ថែទាំ​ខ្លួន​នៅពេល​ចូលនិវត្តន៍ គឺជា​គនិត​បំផ្លាញ​ខ្លួនឯង និង​រដ្ឋ​ទៅវិញ​ទេ។ គំនិត​ដែល​ប្រសើរ​ជាង​នេះ គឺ​ធ្វើជា​អ្នកជំនួញ​ដែល​ជួយ​រដ្ឋ ហើយ​នៅពេល​ចូលនិវត្តន៍​ក៏​នៅតែ​ជួយ​រដ្ឋ

ទស្សនៈ​ទី៩៖
អ្នកក្រៈ តែងតែ​សួរថា តើ​ប្រទេសជាតិ​បាន​ជួយ​អ្វី​ខ្លះមក​ខ្ញុំ?
អ្នកមានៈ តែងតែ​សួរ​ខ្លួនឯង​ថា តើ​ខ្ញុំ​បាន​ជួយ​អ្វីខ្លះ​ដល់​ប្រទេសជាតិ?

ទស្សនៈ​ទី១០៖
អ្នកក្រៈ ចូលចិត្ត​និយាយថា​ខ្លួន​គ្មាន​ឱកាស​ក្លាយខ្លួនជា​អ្នកមាន​បានទេ
អ្នកមានៈ ចូលចិត្ត​និយាយថា​ខ្លួន​នឹង​ក្លាយជា​អ្នកមាន

ទស្សនៈ​ទី១១៖
អ្នកក្រៈ ខ្ញុំ​ស្អប់​អ្នកមាន​លុយ
អ្នកមានៈ មាន​លុយ​មានអំណាច

ទស្សនៈ​ទី១២៖
អ្នកក្រៈ ខ្ញុំ​ក្រ​ព្រោះតែ​ខ្ញុំ​មានកូន​ច្រើន
អ្នកមានៈ​ខ្ញុំ​ត្រូវតែមាន​ព្រោះ​ខ្ញុំ​មានកូន​ច្រើន

ទស្សនៈ​ទី១៣៖
អ្នកក្រៈ ខ្ញុំ​ក្រ​ព្រោះ​ឪពុកម្តាយ​ខ្ញុំ​ជា​អ្នកក្រ
អ្នកមានៈ ខ្ញុំ​ត្រូវតែមាន ព្រោះ​ឪពុកម្តាយ​ខ្ញុំ​ជា​អ្នកក្រ

ទស្សនៈ​ទី១៤៖
អ្នកក្រៈ ធ្វើ​ការមើល​ម៉ោង
អ្នកមានៈ ធ្វើ​ការមើល​លទ្ធផល

ទស្សនៈ​ទី១៥៖
អ្នកក្រៈ មាន​លុយ​មិនមែន​មានអ្វីៗគ្រប់យ៉ាង​ទេ
អ្នកមានៈ មាន​លុយ​មានអ្វីៗច្រើនយ៉ាង

ប្រភពៈ ដកស្រង់​ចេញពី​សៀវភៅ រលាស់​ខ្លួន​ពី​អ្នកក្រ ទៅ​មាន


© រក្សាសិទ្ធិដោយ thmeythmey.com